ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងប្រាប់លោកស្រីបណ្ឌិត ពាន់ ម៉ាហារ៉ានី (PUAN MAHARANI)ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ីថាការតភ្ជាប់តាមរយៈជើងហោះហើររវាងប្រទេសទាំងពីរអាចជំរុញទំនាក់ទំនងរវាងសភានិងសភារវាងប្រជាជននិងប្រជាជនរួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ ។

ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះធ្វើឡើងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកស្រីបណ្ឌិត ពាន់ ម៉ាហារ៉ានី(PUAN MAHARANI)ប្រធានរដ្ឋស ភានៃសាធារណរដ្ឋឥណ្ឌូណេស៊ីដែលមានបំណងចង់ឲ្យការពង្រីកសក្តានុពលនៃការតភ្ជាប់នូវទំនាក់ទំនងរវាងប្រទេសទាំងពីរប្រជាជានទាំងពីរនិងការពង្រីកនូវកិច្ចសហ ប្រតិបត្តិការបន្ថែមទៀត នៅក្នុងជំនួបនាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន និងលោកស្រីប្រធានរដ្ឋសភានៃប្រ ទេសឥណ្ឌូណេស៊ីបានពិភាក្សាគ្នាលើបញ្ហាតំបន់និងបញ្ហាពិភពលោករួមជាមួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូណេស៊ីផងដែរ ។ ក្នុងប្រធានបទនេះលោកស្រីប្រធាន រដ្ឋសភាឥណ្ឌូណេស៊ីបានគោរពវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជានូវការរៀបចំនិងការដឹកនាំកិច្ចប្រជុំកំពូលក្នុងភាពជាប្រធានអាស៊ានកិច្ចប្រជុំពាក់ព័ន្ធនិងកិច្ចប្រជុំអាយ ប៉ាទទួលបានលទ្ធផលជោគជ័យនិងបាននាំមកជូនដល់តំបន់អាស៊ាននូវវឌ្ឍនៈភាពយ៉ាងច្រើនទៀតផង។

លោកស្រីបណ្ឌិត ពាន់ ម៉ាហារ៉ានី ក៏បានសំដែងនៅសេចក្តីរីករាយជាមួយទំនាក់ទំនងរវាងឥណ្ឌូណេស៊ីនិងកម្ពុជាដែលជាទំនាក់ទំនងជាប្រវត្តិសាស្ត្រ ហើយនៅមានសក្ដានុ ពលពង្រីកទំនាក់ទំនងនេះបន្ថែមទៀតដោយឈរលើមូលដ្ឋានដែលមានស្រាប់តាមរយៈជំរុញទំនាក់ទំនងរវាងសភានិងសភាទំនាក់ទំនងរវាងប្រជាជននិងប្រជាជនជា មួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងវិស័យដ៏ទៃទៀតដែលប្រទេសទាំងពីរអាចធ្វើទៅបាន។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទៅនឹងការលើកឡើងរបស់លោកស្រីប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ។ សម្ដេចតេជោបានមានប្រសាស ន៍បន្តថាការតភ្ជាប់ តាមរយៈជើងហោះហើររវាងប្រទេសទាំងពីរអាចជំរុញទំនាក់ទំនងរវាងសភានិងសភា រវាងប្រជាជននិងប្រជាជន រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ។ ចំពោះកិច្ចសហ ប្រតិបត្តិការលើវិស័យកសិកម្មវិញសម្ដេចតេជោបានស្នើឲ្យមានការពិនិត្យមើលលទ្ធភាពក្នុងការជំរុញអ្នកវិនិ យោគពីប្រទេសឥណ្ឌូនេស៊ីមកដាក់ទុនវិនិយោគនៅកម្ពុជាដូច ជាការសាងសង់ឃ្លាំង,សង់រោងម៉ាស៊ីនសម្ងួត និង ម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីធ្វើការសម្ងួតកិន និងនាំចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហើយក្រុមហ៊ុននៃប្រទេសឥណ្ឌូណេស៊ីអាចសហការជាមួយកសិករកម្ពុជាឱ្យដាំដំណាំស្រូវដែលក្រុមហ៊ុនត្រូវការផងដែរ៕