​ប្រែ​សម្រួល​៖​បំណង​(​ដេល្លី​ម៉េល​)៖ អាន់​វ៉ា អ៊ីប្រាហ៊ីម​(Anwar Ibrahim)​មេដឹកនាំ​ប្រឆាំង​ប្រកាន់​កំណែ​ទំរង់ ប្រុង​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​ម៉ាឡេស៊ី​ក្រោយ​ពី​ប្លុកន​យោ​បាយ​មួយ​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​យល់ព្រម​គាំទ្រ​រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ​ដឹកនាំ​ដោយ​រូប​លោក​បន្ទាប់ពី​លទ្ធផល​នៃ​ការបោះឆ្នោត​មិន​បាន​ផ្តល់​អោយ​គណបក្ស​ណាមួយ​មាន​សម្លេង​នាំមុខ​ដាច់​ដើម្បី​បង្កើត​រដ្ឋា​​ភិបាល​តែឯង​។​

​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវតែ​សុំ​ការអនុម័ត​ពី​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​។​

ព្រះបរមរាជវាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃត្រង់នេះថា« ព្រះមហាក្សត្របានសំរេចតែងតាំងដាទុក សេរី អាន់វ៉ា អ៊ីប្រាហ៊ីម ជានាយករដ្ឋមន្រ្តីទីដប់របស់ម៉ាឡេស៊ី»។

ក្រោយរង់ចាំអស់២៤ឆ្នាំ អាន់វ៉ា ទីបំផុតក្លាយជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី។លោកនឹងស្បថចូលកាន់តំណែងនៅម៉ោង៥ល្ងាចនេះ

​ស្តេច​ម៉ាឡេស៊ី​ត្រូវ​បង្ខំ​អោយ​អា​កាត់​បញ្ហានយោបាយ​ស្រុក​ទេស​ដោយ​សារ ដោះដូរ​នាយករដ្ឋមន្ត្រី​ញឹកញយ​ពេក​

សូមបញ្ជាក់ថា ​លទ្ធផល​បោះឆ្នោត​មិន​ដាច់ស្រេច​កាលពី​ថ្ងៃ​សៅរ៍​មុន​បាន​បង្កើត​សភា​ដែល​មិន​មាន​គណបក្ស​ណាមួយ​ទទួលបាន​សម្លេង​គាំទ្រ​ដាច់​គេ និង​បង្ក​វិបត្តិ​មេដឹកនាំ​ជា​ថ្មី​នៅ​ម៉ាឡេស៊ី ដែលមាន​នាយករដ្ឋមន្ត្រី​ដល់​ទៅ​បី​រូប​ចាប់តាំងពី​ឆ្នាំ​២០១៨​។​ប៉ូលីស​បាន​រឹតបន្តឹង​សន្តិសុខ​នៅ​ទូទាំង​ប្រទេស​នៅ​ពេល​សារព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​បាន​ព្រមាន​អំពី​បញ្ហា​ជាតិ​សាសន៍​បើសិនជា​ប្លុក​ពហុ​ជាតិ​សាសន៍​របស់​អាន់​​វ៉ា រកបាន​សម្លេង​គ្រប់គ្រាន់​សំរាប់​ដឹកនាំ​រដ្ឋាភិបាល​។​

​ក្រុម​Pakatan Harapan(PH)​ឬ​សម្ពន្ធ​នៃ​ក្តី​សង្ឃឹម​របស់​អាន់​វ៉ា ទទួលបាន​សម្លេង​ឆ្នោត​នាំមុខគេ​គឺ អាសនៈ​សភា​៨២ ខ្វះ​តែ​៣០​អាសនៈ​ទៀត​នឹង​ទទួលបាន​សម្លេង​ភាគច្រើន​ធម្មតា​មួយ​សំរាប់​​បង្កើត​រដ្ឋាភិបាល​។​ប្លុក​Perikatan Nasional​ឬ​សម្ពន្ធភាព​ជាតិ​របស់​អតីត​នាយករដ្ឋមន្ត្រី មូ​យីត​ឌីន ទទួលបាន​៧៣​អាសនៈ​នៅ​ពេល​សម្ពន្ធភាព​មួយ​ដឹកនាំ​ដោយ​គណបក្ស​UMNO​ទទួលបាន​៣០​អស​នៈ​សភា​។​

​អគ្គលេខា​UMNO​បាន​និយាយ​នៅ​ថ្ងៃ​២៤​វិច្ឆិកា​នេះ​ថា​គណៈកម្មាធិការ​សំរេច​ចិត្ត​របស់​គណបក្ស​​គោរព​តាម​សំណើ​របស់​មហាក្សត្រ​សំរាប់​ការបង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ​ដែល​មិន​នៅក្រោម​​លោកមូ​យីត​ឌីន​។​«​គណបក្ស​នឹង​ទទួលយក​រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ​ឬ​រដ្ឋាភិបាល​ក្នុង​ទំរង់​ណាមួយ​ដែល​សំរេច​ដោយ​ស្តេច​»​។​

UMNO​កាន់កាប់​២៦​អស​នៈ​និង​៤​អសនៈគ្រប់គ្រង​ដោយប​ក្ស​ផ្សេងទៀត​ក្នុង​សម្ពន្ធភាព National Front​។​វា​មិន​ច្បាស់​ថា​តើ​មាន​សមាជិក​បក្ស​ផ្សេងៗ​មក​ចូលរួម​ក្នុង​រដ្ឋាភិបាល​នេះ​ដែរ​ឬ​អត់​។​

​បើសិនជា​សមាជិក​សភា​National Front៣០​រូប​គាំទ្រ​អាន់​វ៉ា នោះ​លោក​នឹង​រកបាន​សម្លេង​ភាគច្រើន​ធម្មតា​មួយ​សំរាប់​បង្កើត​រដ្ឋាភិបាល​។​តាមពិតអាន់​វ៉ា​បាន​ទទួល​ការគាំទ្រ​ពី​គណបក្ស​តូច​មួយ​រួច​ហើយ​​កោះ​កោះ​ប័រណេ​អូ ដែល​មាន​បី​អាសនៈ​។​សរុប​ទៅ​លោក​អាចនឹងទទួល​បាន​ការ​គាំទ្រ​ពី​សភា​១១៥​សម្លេង​។​

​បើ​អាន់​វ៉ា​កាន់កាប់​មុខ​តំណែង​កំពូល វា​នឹង​បន្ថយ​ការព្រួយបារម្ភ​អំពី​ការលេចឡើង​នូវ​នយោបាយ​ក្រុម​ស្តាំ​នៅក្នុង​ប្រទេស​នេះ​។​ប្លុក​របស់​លោកមូ​យីត​ឌីន​រួមមាន​គណបក្ស​អ៊ីស្លាម​ប៉ាន​ម៉ាឡេស៊ី​(PAS)​ដែល​ដណ្តើមបា​ន​៤៩​អសនៈ​។​ក្រុម​PAS​នេះ​គាំទ្រ​ច្បាប់​សារៀ​របស់​សាសនា​អ៊ីស្លាម​៕

អតីតនាយករដ្ឋមន្រ្តីនូយីតឌីន នឹងក្លាយជាមេដឹកនាំប្រឆាំងវិញ