​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​អះអាងថា ពិធីបុណ្យ “​រំលឹក​គុណ​អង្គរ​” គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី ១៦ ខែធ្នូ ខាងមុខ នៅ​រមណីយដ្ឋាន​អង្គរ​។

​ប្រភពពី​ក្រសួង​បាន​ឲ្យ​ដឹងថា នៅពេលនេះ ក្រសួង​កំពុងតែ​ផ្សព្វផ្សាយ និង​រៀបចំ​ដើម្បីឱ្យ​ពិធី បុណ្យ​ខាងលើ អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ប្រកបដោយ​ប្រសិទ្ធភាព និង​ជោគជ័យ​។

​កម្មវិធី​នេះ​នឹង​រៀបចំ​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ រួម​ជាមួយនឹង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ ជូន​សាធារណ ជន​ជ្រាប ជាពិសេស​យុវវ័យ​ឱ្យ​កាន់​តែមាន​ស្មារតី​មុតមាំ​ថែមទៀត​ក្នុងការ​ចូលរួម​ថែរក្សា ការពារ លើក​តម្លៃ​បេតិកភណ្ឌ​ជាតិ ។​.mara