​ដោយៈ ជា សីហៈ​ភ្នំពេញៈ មន្ទី​កសិកម្ម​ខេត្តស្ទឹងត្រែង​បាន​អះអាងថា ក្រោយ​ពេលដែល​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល បាន​ចុះ​ត្រួតពិនិត្យ​កន្លែង​តាំង​លក់​សាច់សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​នៅលើ​ទីផ្សា​ក្នុង​ក្រុង​ស្ទឹងត្រែង​លទ្ធផល​បង្ហាញថា ក្រុង​ស្ទឹងត្រែង​មាន​សាច់សត្វ​គឺ​សុទ្ធតែ​សត្វ​នៅក្នុង​ស្រុក​។

​ប្រភព​ដដែល​បាន​បន្តថា លទ្ធផល​ត្រួត​ពិនិត្យឃើញថា​មិនមាន​ការលក់​សាច់សត្វ និង​ផលិតផល​សត្វ​បង្កក​ដែល​លួច​នាំចូល​ខុសច្បាប់​ឡើយ ហើយក៏​មិនមាន​ការលក់​សាច់សត្វ និង​ផលិតផល​សត្វ​ដែល​ខូចគុណភាព​ដែរ​។

​ប្រភព​ដដែល​បាន​បន្តថា ក្រៅពីនោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​មួយចំនួន​ដែល​លក់​គ្មាន​សណ្តាប់ធ្នាប់​ឲ្យ​ចូល​លក់​នៅតាម​តូប​ដែលជា​ទីតាំង​លក់​សាច់សត្វ និង ពង្រឹង​ការគ្រប់គ្រង​អនាម័យ​នៅ​កន្លែង​តាំង​លក់ និង​គ្រប់គ្រង​ទុកដាក់​សាច់សត្វ និង​ផលិតផល​សត្វ​នានា ៕.mara