ដោយៈ សុផល​/ ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់ខ្លួន ដើម្បី​បូកសរុប​លទ្ធផល​ការងារ ដែល​សម្រេចបាន​នាពេល​កន្លងមក និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣-២០២៨ នៅ​ថ្ងៃទី​២៦ និង​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​សណ្ឋាគារ ហ្គា​ឌិន ស៊ី​ធី ភ្នំពេញ​៕​