ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដង្កោ បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ចាស់ជរា និង​ជនពិការ​ចំនួន​៥០​គ្រួសារ រស់នៅក្នុង​សង្កាត់​រលួស​។

​នាឱកាស​នោះ លោកស្រី​ប្រធានកិត្តិយស​អនុសាខា បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ប្រសាសន៍​ផ្តាំផ្ញើ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​ជូន​ដល់​គ្រួសារ​ទាំងអស់ ហើយ​លោកស្រី​អភិបាល​ក៏បាន​ក្រើនរំលឹក​ឲ្យ​បងប្អូន​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​សុខភាព ជាពិសេស​នៅពេល​មាន​ភ្លៀង​ធ្លាក់ និង​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល និង​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​កុំ និង​៣​ការពារ​ផងដែរ​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ​ឱ្យដឹងថា​៖​អំណោយ​មនុស្សធម៌​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ – អង្ករ មី ត្រីខ ទឹកត្រី ឬ​ទឹកស៊ីអ៊ីវ ភួយ ថ្នាំពេទ្យ ម៉ាស និង​ថវិកា​មួយចំនួន​ផងដែរ​៕​