​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ដា​ណឺ​ម៉ាក​បាន​ស្នើ​សុំ​ដកខ្លួន​ចេញពី FIFA រួម​ជាមួយ​បណ្តា​ប្រទេស UEFA​ផ្សេង​ទៀត​ជុំវិញ​ជម្លោះ​រឿង​ពាក់​ស្លាក​ដៃ #OneLove​។​

​មាន​ការចោទប្រកាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​នេះ​បាន​បញ្ជូន​មន្ត្រី​ចំនួន​ប្រាំ​មួយ​នាក់​ទៅកាន់​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមបាល់ទាត់​អង់គ្លេស​នៅ​មួយ​ថ្ងៃមុន​ការប្រកួត​វើល​​ខាប់​កាតា​របស់​ពួកគេ​ជា​មួយ​អ៊ីរ៉ង់ ហើយ​បាន​គំរាម​ពួកគេ​ជាមួយនឹង​ការដាក់ទណ្ឌកម្ម​យ៉ាងខ្លាំង​ក្លា ប្រសិនបើ​កីឡាក​រពាក់​ស្លាក​ដៃ​តវ៉ា​នេះ​។​

​សហព័ន្ធ​បាល់ទាត់​នៃ​ប្រទេស​អង់គ្លេស វែល បែលហ្ស៊ិក ហូ​ឡង់ ស្វីស អាល្លឺម៉ង់ និង​ដា​ណឺ​ម៉ាក បាន​សម្រេចចិត្ត​ទម្លាក់ចោល​កាយវិការ​គាំទ្រ​ក្រុម​ខ្ទើយ (LGBTQ+)​ចំ​ពេល​មាន​ការ​គំរាម​ដាក់ទណ្ឌកម្ម ដែល​រួមមាន​ទាំង​ការផ្តល់​កាត​លឿង​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​អ្នក​ពាក់​ស្លាក​ដៃ​នេះ​។​

​ឥឡូវនេះ មន្ត្រី​ដា​ណឺ​ម៉ាក​បាន​បង្ហើប​ឱ្យដឹងថា ពួកគេ​កំពុង​ពិចារណា​ចាកចេញ​ពី FIFA​ជុំវិញ​ជម្លោះ​នេះ ហើយ​មាន​បំណង​ពិភាក្សា​អំពី​ចំណាត់ការ​ដ៏​ខ្លាំងក្លា​នេះ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក UEFA ។​

​យោង​តាម​វេបសាយ Athletic ប្រធាន FA របស់​ដា​ណឺ​ម៉ាក លោក ជេ​ស្ពើ ម៉ូ​ល​ល័​រ (Jesper Moller) បាន​និយាយថា “​វា​មិនមែន​ជា​ការសម្រេចចិត្ត​ដែល​ត្រូវបាន​ធ្វើឡើង​នៅពេល​នេះ​ទេ​។ យើង​បានដឹង​ច្បាស់​អំពី​រឿង​នេះ​ជា​យូរ​មក​ហើយ​។ យើង​បាន​ពិភាក្សា​វា​នៅក្នុង​តំបន់ន័​រ​ឌី​ក (Nordic) ចាប់តាំងពី​ខែ​សីហា​មក​”​។​

“​ខ្ញុំ​បាន​គិត​វា​ម្តងទៀត​។ ខ្ញុំ​នឹកគិត​ថា​អាច​នឹង​មាន​បញ្ហា​ប្រឈម​ប្រសិនបើ​ដា​ណឺម៉ា​ក​ចាក​ចេញ​តែ​ឯង​។ ប៉ុន្តែ​សូមឱ្យ​យើង​មើល​សិន​ថា​តើ​យើង​មិន​អាច​មាន​ការសន្ទនា​លើ​អ្វីៗ​បាន​ឬ​យ៉ាងណា​”​។​

“​ខ្ញុំ​ត្រូវតែ​គិត​អំពី​សំណួរ​ថា​តើ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ស្តារ​ទំនុកចិត្ត​លើ FIFA ឡើងវិញ​។ យើង​ត្រូវតែ​វាយតម្លៃ​នូវ​អ្វី​ដែល​បាន​កើតឡើង ហើយ​បន្ទាប់មក​យើង​ត្រូវតែ​បង្កើត​យុទ្ធសាស្ត្រ ជាមួយ​សហការីន័រ​ឌី​ករបស់​យើង​ផង​ដែរ​”៕

​អតីត​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក លោកស្រី Helle Thorning-Schmidt ពាក់​ស្លាក​ដៃ​ពណ៌​ឥន្ទធនូ​ក្នុង​ការប្រកួត​កាលពី​ម្សិលមិញ​ជាមួយ​ទុយ​នី​ស៊ី​ក្នុង​ប្រទេស​កាតា