ក្មេង​អាច​ត្រូវយក​ចេញពី​រូងភ្នំ​ជា​ដំណាក់ៗ​ខណៈ​ភ្លៀង​ខ្លាំង​នឹង​បន្ត​ជា​ឧបសគ្គ​

1477
ចែករម្លែក

​មន្ត្រី​ថៃ​ម្នាក់​ដែល​មើល​ការខុសត្រូវ​ប្រតិបត្តិកា​រ​ជួយសង្គ្រោះ​ក្រុមបាល់ទាត់​កូនក្មេង​ដែល​កំពុង​ជាប់​ក្នុង​ល្អាង​ភ្នំ​នៅ​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាងជើង​នោះ បាន​និយាយថា​​ក្មេងប្រុស​១២​នាក់​និង​គ្រូបង្វឹក​របស់គេ​មិនអាច​ត្រូវ​នាំចេញ​ក្នុងពេល​ដំណាលគ្នា​ទេ ដោយសារ​ស្ថានភាព​សុខភាព​របស់​ពួកគេ​។​

​អភិបាលខេត្ត​ឈៀង​រ៉ៃ លោក ណា​រ៉ុង​សាក់ អូ​សា​តា​ណា​ខន

​អភិបាលខេត្ត​ឈៀង​រ៉ៃ លោក ណា​រ៉ុង​សាក់ អូ​សា​តា​ណា​ខន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៤​កក្កដា​ថា “​មនុស្ស​ទាំង​១៣​នាក់​នេះ​មិនអាច​ចេញមក​ក្នុងពេល​តែមួយ​ទេ​។​​បើ​លក្ខខណ្ឌ​អំណោយផល និង​បើ​នរណាម្នាក់​បាន​ត្រៀមខ្លួន​១០០​ភាគរយ​ហើយ គេ​អាច​ចេញ​បាន​”​។​

​លោក​ថា អាជ្ញាធរ​នឹង​វាយ​តំលៃភាព​ត្រៀមខ្លួន​របស់គេ​រាល់ថ្ងៃ និង​ពិនិត្យ​មើលថា​តើ​អ្វី​ប្រឈម​ដំណើរការ​ជម្លៀសចេញ​នេះដែរ​ឬទេ​។​

​មិត្ត​រួម​ក្រុមបាល់ទាត់​និង​គ្រូ​របស់គេ​ត្រូវ​បានឃើញ​តាមរយៈ​វីដេអូ​ដោយ​ពួកគេ​អង្គុយ​ជាមួយ​ពួក​ទាហាន​មុជទឹក​ថៃ​នៅក្នុង​ល្អាង​រូងភ្នំ​ងងឹត​មួយ​ដោយ​មុខ​របស់គេ​ត្រូវបាន​​បញ្ចាំង​អោយឃើញ​តាមរយៈ​ភ្លើង​បញ្ចាំង​ពី​ទូរស័ព្ទ​។​ទោះជា​យ៉ាងណា ក្មេងៗ​ទាំងនេះ​បង្ហាញ​អារម្មណ៍​ធូរស្រាល​និង​ប្រាប់ថា​ពួកគេ​មាន​សុខភាព​ល្អ​ទេ​។​

​ណា​រ៉ុង​សាក់ បាន​និយាយថា ក្មេងៗ​ទាំងនេះ​ទើប​កំពុង​ហាត់​ពាក់​ម៉ាស​មុជទឹក​និង​ឧបករណ៍​ដកដង្ហើម​និង​លោក​មិន​ជឿថា​ពួកគេ​ហាត់​កំពុង​ហាត់​មុជទឹក​ទេ​។​ពួកគេ​ត្រូវ​​កំពុង​មើលថែ​ពី​ទាហានជើងទឹក​ថៃ​និង​គ្រូពេទ្យ​នៅក្នុង​រូងភ្នំ​នេះ​។​

​នៅក្រៅ​ល្អាង​ឯណេះ​វិញ ឪពុកម្តាយ​និង​សាច់ញាតិ​របស់​សមាជិក​ក្រុមបាល់ទាត់​នេះ បាន​មើលឃើញ​ពួកគេ​តាមរយៈ​វីដេអូ​បន្ត​ផ្ទាល់​។​ពួក​មន្ត្រី​បាន​ត​ភ្ជាប់​ខ្សែ​អ៊ិន​ធឺ​ណិ​ត​​ចូលក្នុង​ល្អាង​ដើម្បីអោយ​សាច់ញាតិ​នៅ​ខាងក្រៅ​អាច​និយាយ​ទាក់ទង​ជាមួយ​មនុស្ស​នៅ​ខាងក្នុង​។​

​ក្នុងពេល​ជាមួយគ្នា បញ្ជាការ​ទ័ពជើងទឹក​ថៃ​បាន​និយាយថា មិនមាន​ភាព​បន្ទាន់​ដើម្បី​នាំ​ក្មេង​ទាំងនេះ​ចេញពី​រូង​ទេ​ដរាបណា​នៅ​មិនទាន់​ធានាថា​ពួកគេ​អាច​ចេញមក​​ដោយ​សុវត្ថិភាព​។​ស្ថានភាព​ទឹក​លិច​រូងភ្នំ​បច្ចុប្បន្ន មានន័យថា​ក្មេងៗ​ទាំងនេះ​ត្រូវ​ហែល​មុជទឹក​ចេញ ដែល​ពួក​អ្នកជំនាញ​និយាយថា​វា​គ្រោះថ្នាក់​ណាស់​។​

​ខណៈ​នេះ​ការងារ​បូមទឹក​ចេញពី​រូង​កំពុង​បន្ត ហើយ​មន្ត្រី​អាកាសធាតុ​បាន​ព្យាករណ៍​ថា ការធ្លាក់​ភ្លៀង​ខ្លាំង​នឹង​កើត​មាននៅ​ចុង​សប្តាហ៍​នេះដែ​លអាច​បង្ខំ​អោយ​ពួកគេ​​ត្រូវ​សំរេចចិត្តថា​តើ​ក្មេង​ទាំងនេះ​គួរ​ហែល​មុជទឹក​ចេញពី​រូង​ដោយ​ប្រើ​ឧបករណ៍​ដូចគ្នា​នឹង​អ្នក​មុជទឹក​ជំនាញ​ប្រើ​កាត់​ផ្លូវទឹក​តូចចង្អៀត​ឬ​យ៉ាងណា​។​

​អាជ្ញាធរ​បាន​និយាយថា ខ្លួន​កំពុង​ថ្លឹងថ្លែង​ជំរើស​ផ្សេងៗ ដូចជា​ដើររក​ច្រកចេញ​ផ្សេង​ឬ​រក​វិធី​បូមទឹក​ចេញពី​រូង​អោយបាន​លឿន​បំផុត​ជាដើម​។​

​អ្នកជំនាញការ​ខ្លះ​បាន​លើកឡើងថា វិធី​ល្អ​បំផុត​គឺ​ត្រូវ​រង់ចាំ​ទឹក​ស្រក ដែល​អាច​ប្រើពេល​រាប់​ខែ​ដោយសារ​រដូវវស្សា​នៅ​ថៃ​មាន​រហូតដល់​ខែតុលា​។​

​ពួក​អ្នក​មុជទឹក​ជំនាញ​បារម្ភ​អំពី​ការនាំ​ក្មេង​ទាំងនេះ​ចេញ​កាត់​ផ្លូវទឹក​ងងឹត​តូចចង្អៀត​ដ៏​គ្រោះថ្នាក់ ជាពិសេស​ដោយសារ​ពួកក្មេង​ទាំងនេះ​មិនមាន​ការហ្វឹកហាត់​។​

​ក្លោ​ស រ៉ា​សមូ​សេន គ្រូបង្វឹក​ក្រុម​ទាហាន​មុជទឹក​ថៃ បាន​និយាយថា​” យើង​និយាយ​អំពី​ការ​មុជទឹក​រាប់គីឡូម៉ែត្រ​ក្នុង​ទឹក​ដែល​មិន​មើលឃើញ​អ្វី​សោះ​។​វា​ពិបាក​និង​គ្រោះ​​ថ្នាក់​ណាស់​។​បង្រៀន​អំពី​ការ​មុជទឹក​ក្នុង​រូងភ្នំ​ជា​ការងារ​វែងឆ្ងាយ រីឯ​ការ​លួងលោម​ចិត្ត​ពួកគេ​ដោយ​អោយ​ពាក់​ម៉ា​សមុខ​និង​ឧបករណ៍​ដកដង្ហើម​ជា​រឿង​មួយ​ផ្សេង​”៕ដោយ៖វាសនា

​ពួកអ្នកជួយសង្រ្គោះសែងទុយោបូមទឹកចេញពីរូងភ្នំដែលជន់លិច ខណៈភ្លៀងនឹងធ្លាក់បន្ត

 

ទីតាំងផ្សាយពាណិជ្ជកម្ម