​រថយន្តបុក​រះ​ម៉ូតូ​ពីរ​គ្រឿង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​បីនាក់​ទៀត​រងរបួស​ធ្ងន់​

1146
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​មួយគ្រឿង​បុក​រះ​ម៉ូតូ​ពីរ​គ្រឿង​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​និង​កន្លែង​និង​បីនាក់​ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ ម៉ែត្រ​លេខ​៣៨-៣៩ ត្រង់ចំណុច​ភូមិ​ស្លា ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៨​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ពួកគាត់​ឃើញ​រថយន្ត មួយគ្រឿង​ម៉ាក​ហ៊ី​ណូ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C.៤៤១៦ សណ្តោង​រ៉ឺម៉ក អ្នកបើកបរ​មិន​ឈ្មោះ និង​ទីលំនៅ បើកបរ​ពី​កើ​តទៅ​លិច ។​

លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០០៨ ពាក់​ស្លាក​លេខ​កណ្តាល ១G.៧០៨៣ បើកបរ​ដោយ​ឈ្មោះ នៅ ចំណាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ ក្រាំងធ្នុង ស្រុក​បាទី ខេត្តតាកែវ​។​

​ក្នុងនោះ​មាន​អ្នករួមដំណើរ​ជាមួយ ឈ្មោះ ពេជ្រ ណាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​ដែល​កំពុងបើក​ប​ញ្ជ្រា​សទិស​គ្នា​រួច​រថយន្ត​បាន​បន្តទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥ សេរី​២០០៨ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១D.៦៨០៤។

អ្នកបើកបរ​ឈ្មោះ សួស ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ព​ពាយ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង​ឌុប​ប្រពន្ធ ឈ្មោះ សយ ច​ន្ធូ អាយុ ៤២​ឆ្នាំ ដែល​បើក​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​ឈ្មោះ​នៅ​ចំណាន​ស្លាប់​នៅ​និង​ក​ន្លែ​និង​បីនាក់​ទៀត​រងរបួស​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។​អ្នករងរបួស​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯកជន​សម្ភព​សុខ​ណា​កំពង់ស្ពឺ​។​សព​ត្រូវ​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ចំពោះ​
​រថយន្ត​និង​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​ជំនាញ​ធ្វើការ​វាស់វែង​និង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

​រថយន្តបុក​រះ​ម៉ូតូ​ពីរ​គ្រឿង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​បីនាក់​ទៀត​រងរបួស​ធ្ងន់​

ទីតាំងផ្សាយពាណិជ្ជកម្ម