​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អ៊ិន​អិច​ស្ព្រេ​ស​)៖ ពពក​ចម្លែក ដែល​ផ្តុំគ្នា​បង្កើតបានជា​រាង​ថាសហោះ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​កំពូលភ្នំ​មួយ​នៅក្នុង​ខេត្ត​តៃនិញ​(Tay Ninh)​ភាគខាងត្បូង​វៀតណាម​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​។​រូបភាព​កម្រ​ឃើញ​នេះ​ត្រូវបាន​ថត​ចែក​រំ​លែ​ក្នុង​បណ្តាញ​សង្គម​កាលពី​ម្សិលមិញ​។​

​ដូ វិញ ក្វាន​(Do Vinh Quan)​អ្នកស្រុក​នៅ​តៃនិញ បាន​និយាយថា​លោក​បាន​ថតរូប​ពពក​នេះ​នៅ​ម៉ោង​ប្រមាណ​៦​ព្រឹក​ពេល​លោក​កំពុងធ្វើដំណើរ​ទៅ​ធ្វើការ​។​លោក​ថា​លោក​មាន​ការភ្ញាក់ផ្អើល​ដែល​​ពពក​រាង​ថាសហោះ​នេះ​បាន​ស្ថិត​នេះ​ទីនោះ​តាំងពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ពុធ តែវា​មិនទាន់​ចេញ​រូបរាង​ច្បាស់​ដូច​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទេ​។​

​ទោះជា​យ៉ាងណា ក្វាន​បាន​និយាយថា ពពក​ប្រភេទ​នេះ​ត្រូវបាន​ប្រទះ​ឃើញ​ញឹកញយ​នៅក្នុង​តំបន់​នេះ​។​លោក​ថាកាលពី​ជាង​មួយ​ឆ្នាំ​មុន​«ខ្ញុំ​ក៏​បាន​ថត​រូបភាព​ភ្នំ​ពាក់​ដួន​(​មួក​)​ដូច​នេះដែរ តែ​នេះ​ជា​លើក​​ដំបូង​ដែល​ពពក​រាង​មួក​ដួន​ឬ​ថាសហោះ​ធំ​បែបនេះ​»​។​

​ង្វៀន ហ្សិ​ញ គ្វី​(Nguyen Dinh Quy) អាយុ​២៥​ឆ្នាំ​បាន​និយាយថា គេ​អាច​ឃើញ​ពពក​រាង​បែប​នេះ​រហូត​ដល់​ចុង​ឆ្នាំ ក្នុង​អំឡុង​ខែ​មាន​ភ្លៀង​។​កាលពី​ខែ​សីហា​គាត់​ក៏បាន​ថត​បង្ហោះ​ពពក​រាង​បែបនេះ​​ម្តង​ដែរ​។​

​ពពក​ចម្លែក​រាង​ថាសហោះ ឬ​មួក​ដួន ករ​កើតនៅលើ​កំពូលភ្នំ​បា​ដេន នៅក្នុង​ខេត្ត​តៃនិញ​កាលពី​ខែ​សីហា​ឆ្នាំ​២០២២

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា ពពក​ដូច្នេះ​តែង​កកើត​នៅលើ​កំពូលភ្នំ​ខ្ពស់ៗ​។​សំណើ​ម​និង​ខ្យល់​បក់​ថេរ​តាម​ចង្កេះភ្នំ គួបផ្សំ​នឹង​សីតុណ្ហភាព​ចុះ​ក្រោម​ទឹកសន្សើម បង្កើតពពក​គ្រប​លើ​កំពូលភ្នំ​ដូ​​ច្នេះ​៕