ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញ៖ មជ្ឈមណ្ឌលបេសកកម្ម សាសនាគ្រីស្ទស៊ីយ៉ូន គឺជាស្ថាប័ន អប់រំមួយ ធំជាងគេបំផុត នៅក្នុងពិភពលោក បានបញ្ចប់វគ្គសិក្សា ដែលមានសិស្ស ១០ ម៉ឺននាក់ ដែលជាចំនួនច្រើនជាងគេបំផុត នៅក្នុងពិភពលោក។

មជ្ឈមណ្ឌលបេសកកម្មសាសនាគ្រីស្ទស៊ីយ៉ូន ដែលជាស្ថាប័នអប់រំព្រះគម្ពីរ របស់ព្រះវិហារ យេស៊ូគ្រីស្ទ ស៊ីន ឆន់ជី បានធ្វើពិធីបញ្ចប់វគ្គសិក្សា នូវសិស្សចំនួន ១០ ម៉ឺននាក់​នៃមជ្ឈមណ្ឌល បេសកកម្មសាសនាគ្រីស្ទស៊ីយ៉ូន ជំនាន់ទី ១១៣ នៅថ្ងៃទី២០ នៅឯនៅកីឡដ្ឋាន ទីក្រុងដេហ្គូ របស់ប្រទេសកូរ៉េ។ សិស្សដែលបញ្ចប់វគ្គសិក្សា នៅក្នុងថ្ងៃនេះ គឺមានចំនួន ១០៦.១៨៦ នាក់ ដែលធ្វើឲ្យស្ថាប័នអប់រំ ព្រះគម្ពីរនេះ គឺធំជាងគេនៅក្នុងពិភពលោក។

នៅក្នុងថ្ងៃនេះ ដើម្បីសុវត្តិភាពនៅកន្លែងបញ្ចប់វគ្គសិក្សានោះ កម្មវិធីបញ្ចាប់វគ្គសិក្សា នៅក្នុងស្រុក ត្រូវបានកំណត់ឲ្យសិស្ស ដែលត្រូវចូលរួមត្រឹមតែ ៨ ម៉ឺននាក់ហើយ, ៣០ម៉ឺននាក់ទៀត នៅទូទាំងពិភពលោក ត្រូវបានចូលរួមបញ្ចប់វគ្គសិក្សា តាមរយៈប្រព័ន្ធ ផ្សព្វផ្សាយយួធូប ដែលមានបកប្រែជា ៩ ភាសា ។

នៅក្នុងចំណោសិស្សបញ្ចប់វគ្គសិក្សា ជំនាន់ទី១១៣នេះ បើប្រៀធៀបទៅនឹងឆ្នាំផ្សេងៗនោះ ភាគរយនៃគ្រូគង្វាល គឺមានការកើនឡើង, នៅក្នុងស្រុកគឺមានចំនួន ៣៧ នាក់, ហើយនៅក្រៅប្រទេស ក្នុងចំណោមពួកគ្រូគង្វាល ៥២២ នាក់ គឺមាន ៤៨៥ បានចូលរួម ក្នុងការបញ្ចប់វគ្គសិក្សានេះ ផងដែរ។ នៅក្នុងស្ថានភាពនេះ ដោយសារតែបញ្ហាកូវីដ១៩នោះ ធ្វើឲ្យការសិក្សាតាមប្រព័ន្ធអនឡាញ កាត់តែមានភាពជិតស្និតឡើង។ ដោយសារតែបរិយា កាស នៃការសិក្សា ដែលបង្កើតឡើងដោយអាចសិក្សាបាន ដោយមិនចាំបាច់ខ្វល់ពីខ្សែភ្នែក របស់អ្នកដ៏ទៃនោះ, ធ្វើឲ្យគ្រូគង្វាល និងសិស្សដែលចូលរួមសិក្សានោះ គឺមានការកើនឡើង យ៉ាងឆាប់រហ័ស។ ហើយអ្នកដែលតំណាងក្នុងការថ្លែងសុន្ទរកថា អំពីការបញ្ចប់ការសិក្សា នៅក្នុងថ្ងៃនេះ គឺមានចំនួនពីរនាក់ ហើយអ្នកទាំងពីរនោះ គឺសុទ្ធតែជាគ្រូគង្វាល។

អំឡុងពេលវិបត្តិកូវីដ១៩ ដែលបានបើកបង្ហាញ តាមរយៈយួធូបអំពីវិវរណៈ គឺបានបង្រៀន ចាប់ពីថ្នាក់បឋម និង ថ្នាក់មធ្យម, ហើយពួកគ្រូគង្វាល ដែលបានជួបនូវការបង្រៀន គឺបានចូលរួមវគ្គសិក្សា តាមរយៈអនឡាញ ដោយមិនខ្វល់ពីភ្នែករបស់អ្នកដទៃ ដូច្នេះ នេះហើយជាកត្តា ដែលធ្វើឲ្យមានការកើនឡើងនូវគ្រូគង្វាល ដែលបញ្ចប់វគ្គសិក្សា។

ជាការពិតណាស់ លោក ហ ចង់អ៊ុក (허정욱) ដែលជាអ្នកថ្លែសុន្ទរកថា តំណាងឲ្យសិស្ស ដែលបញ្ចប់វគ្គសិក្សា ទាំងអស់នេះ គឺជាគ្រូគង្វាល កំពុងតែកាន់តំណែង ដែលបម្រើការជារដ្ឋមន្ត្រីជំនាន់ទីពីរ ផងដែរ។ គាត់ដែលជាមនុស្សម្នាក់ បានធ្វើជាគ្រូគង្វាល ជាង២០ឆ្នាំមកនេះ គឺគាត់បានរៀន នៅឯសាលាព្រះគម្ពីរ គឺបានរៀន តែពីទ្រឹស្ដីប្រពៃណី តែប៉ុណ្ណោះ គឺមិនបានដឹងអំពីវិវរណៈនោះទេ។ គឺគាត់បានដកចេញ នូវព្រះបន្ទូល​ដែលលំ បាកៗ ចេញហើយបង្រៀនតែព្រះបន្ទូលស្រួលៗ តែប៉ុណ្ណោះ ទៅដល់ពូកបរិសុទ្ធ។ គាត់បានកែប្រែ ដោយថា ខ្លួនគាត់ជាអ្នកមានបាប ដែលបានបន្ថែម និងដកព្រះបន្ទូលរបស់ ព្រះជាម្ចាស់ ហើយគាត់បន្តទៀតថា ចាប់ពីពេលនេះ គាតនឹងមកនៅចំពោះមុខសេចក្ដីពិត ហើយបោះបង់ចោលនូវអ្វីដែលគាត់មានទាំងអស់។ គាត់បានបញ្ចាប់វគ្គសិក្សាដែលរៀន នៅសាលាព្រះគម្ពីរដ៏ពិតប្រាកដ ដែលនាំឆ្ពោះទៅរកនគរស្ថានសួគ៌ គឺមិនមែនជាការបង្រៀន របស់មនុស្សនោះទេ។ ហើយគាត់ក៏បានបន្ដទៀតថា គាត់ពិតជាអរគុណចំពោះព្រះ ជាម្ចាស់ជាខ្លាំងណាស់ដែលបានផ្ដល់ឱកាស¬នៃជីវិតនេះមកដល់រូបលោក។

លោក ឌីឆែកស៊ឺន ដែលជាអ្នកតំណាងសិស្ស នៅក្រៅប្រទេសនោះ គាត់ជាគ្រូគង្វាល នៅឯ ប្រទេសឥណ្ឌា កាលពីថ្ងៃទី១០ ខែមុន ក្រោយពីលោក បានស្ដាប់ការបង្រៀនព្រះគម្ពី តាមអនឡាញ ហើយនោះ លោកក៏បានចុះហត្ថលេខា លើ MOU ហើយក៏បានផ្លាស់ប្ដូរ ឈ្មោះសាលាព្រះគម្ពីរ ដែលគាត់កំពុងតែដំណើរការនោះ ទៅជា “ មជ្ឈមណ្ឌលបេសកកម្ម សាសនាគ្រីស្ទស៊ីយ៉ូន ហេបថូ ”។ បច្ចុប្បន្ននេះ គឺមានគ្រូគង្វាល ដែលមកពីព្រះវិហារ នៃនិកាយចំនួនពីរ ដែលបូករួម ទាំងពួកបរិស័ទ ដែលមានចំនួន ២៩៤ នាក់ផងដែរ ដែលបាន បញ្ចប់វគ្គសិក្សា របស់មជ្ឈមណ្ឌលបេសកកម្មសាសនាគ្រីស្ទស៊ីយ៉ូន ហើយក៏បានចុះឈ្មោះ ក្នុងបញ្ជី ជាសិស្ស ដែលបញ្ចប់វគ្គសិក្សា នៅក្នុងការបញ្ចប់វគ្គសិក្សាជំនាន់ទី១១៣នេះ៕ V / N