ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត គិន ភា ប្រធាន វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា ថា ការ លើកឡើងរបស់អ្នក វិភាគនៅក្រៅស្រុកម្នាក់ជាមួយសារព័ត៌មាន ឌឹ ខេមបូឌាដេលី ពាក់ព័ន្ធជាមួយនឹងអវត្ត មាន របស់សម្តេច តេជោ ហ៊ុន សែន នៅក្នុងកិច្ច ប្រជុំប្រទេស G20 និងកិច្ចប្រជុំ APEC គឺជាការនិយាយ បែបស្មានៗ ពីព្រោះមូលហេតុពិត ប្រាកដពាក់ព័ន្ធជាមួយនឹង អវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានបញ្ជាក់ច្បាស់ ហើយ គឺសម្តេចបាន ឆ្លងវីរុសកូវីដ-១៩ ដែលមិនអាចអនុញ្ញាតឲ្យសម្តេចចូលរួម ក្នុង កិច្ច ប្រជុំបាន។


លោកបណ្ឌិតបានបន្តថា ហើយពាក់ព័ន្ធជាមួយនឹងការមិនចាត់តំណាង នោះ ពីព្រោះទី១. គណៈប្រតិភូទាំងអស់នោះបាន រួមដំណើរជាមួយសម្តេច ដូច្នេះសុទ្ធ តែជាអ្នកពាក់ ព័ន្ធដែលបង្កឲ្យមានការពិបាកសម្រាប់ឥណ្ឌូនេស៊ីដែល ជា ប្រទេសរៀបចំ កិច្ចប្រជុំ G20។ ចំណុចមួយទៀតដែល ត្រូវ ដឹងគឺថា កិច្ច ប្រជុំ G20 ក្តី និងកិច្ចប្រជុំ APEC ក្តី គេអញ្ជើញកម្ពុជា គឺក្នុងនាម ប្រធាន អាស៊ាន គេមិនមែនអញ្ជើញតំណាង ប្រទេសកម្ពុជាទេ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន លោកច្បាស់ពីការងារការទូតនេះ ដែលមិនអាចចាត់តំណាងទៅចូលរួម កិច្ចប្រជុំបានទេ។ អីចឹងអ្វីៗ គឺវាច្បាស់លាស់អស់ ហើយ។

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា “យើងត្រូវដឹងថាកិច្ចប្រជុំធំបែបនេះ គឺមិនមែន គេធ្វើឡើងដោយខ្ជីខ្ជាតាមការនឹកឃើញទេ ទាំងការអញ្ជើញ ទាំងការគិតគូរ ទៅលើរបៀបវារៈ សូម្បីតែកន្លែងអង្គុយ ឡើង ទៅ សុទ្ធតែគិតគូរយ៉ាងលល្អិតល្អន់។ ជាក់ស្តែងដូចជាយើងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងមកនេះ គឺគិតគូរល្អិតល្អន់ សូម្បីតែសមាសភាពភ្ញៀវចូលរួម គឺមិនមែនអ្វីៗកើតឡើងដោយការចៃដន្យនោះទេ។ ហើយអវត្តមាន របស់សម្តេច តេជោ ហ៊ុន សែន នៅក្នុងកិច្ច ប្រជុំ G20 និងកិច្ចប្រជុំ APEC គឺមិនមានការ ពាក់ព័ន្ធនឹងចំណុចណាមួយក្រៅតែអំពីការដែលសម្តេចឆ្លងកូវីដ-១៩ ហើយមិនអាចចាត់តំណាងបានដោយសារតែការអញ្ជើញនោះ គឺការអញ្ជើញ ប្រធាន អាស៊ាន មិនមានអ្នកណាម្នាក់ដែលតំណាងកម្ពុជាទៅនៅក្នុងនាមជា ប្រធានអាស៊ានបានទេ ចំណុចនេះត្រូវ តែឲ្យច្បាស់ទាំងអស់គ្នា”។

ប្រធាន វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តថា អ្នក វិភាគមួយចំនួននៅក្រៅស្រុក ហើយដែលបន្លឺសម្លេងដោយសារ ព័ត៌មានមួយចំនួន នៅខាងក្រៅស្រុក ហាក់ដូចជា មិនមាន មូលដ្ឋានចំណេះដឹងនៅក្នុង កិច្ចការអន្តរជាតិ ហើយបាន ធ្វើការអត្ថាធិប្បាយផ្សេងៗ ដែលមិនឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែង ដែលមិនឆ្លុះបញ្ចាំងអំពីចំណេះដឹងខាងកិច្ចការអន្តរជាតិ ឬខាងទំនាក់ ទំនង អន្តរជាតិ និងកិច្ចការការទូត ។ ហើយពួកគាត់ (អ្នក វិភាគ) មានចេតនា ធ្វើយ៉ាងណាមានការយល់ ច្រឡំ ឬធ្វើយ៉ាងដើម្បីទម្លាក់នៅកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ សូម្បីតែកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច ប្រជុំពាក់ព័ន្ធដែលយើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក៏ពួកគេធ្វើ ការវាយតម្លៃទាបដែរ ដែល គេថា ប្រទេសកម្ពុជាដឹកនាំឲ្យបរាជ័យនៅតួនាទី ជា ប្រធានអាស៊ានទាំងបីលើក។ ហើយការលើកឡើងបែបនេះ គឺវាមិនត្រឹមត្រូវទេ ហើយក៏មិនឆ្លុះបញ្ចាំងអំពីទឹកចិត្ត ឬក៏មនោសញ្ចេតនាជាខ្មែរដែរ។ ហើយកិច្ចប្រជុំកំពូលអាស៊ាននេះ គឺកម្ពុជាទទួលបាន ផល ប្រយោជន៍ ច្រើនសម្រាប់ប្រជាជាតិកម្ពុជាយើង។
ប្រភពដដែលបានបញ្ជាក់ទៀតថា តាមរយៈកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំ ពាក់ ព័ន្ធ ដែលកម្ពុជា ជា ប្រធាន ជាអ្នករៀបចំ ជាម្ចាស់ផ្ទះលើកនេះ គឺទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់មួយសម្រាប់ប្រជាជាតិខ្មែរយើង។ យើងឈរលើចំណុចមួយចំនួនដែល យើងគួរតែពិនិត្យ គួរតែផ្តល់តម្លៃ ទី១. ភាពជោគ ជ័យនេះ វាជាមោទននភាពជាតិខ្មែរ យើង ជាកិត្យានុភាពជាតិខ្មែរ យើង សម្រាប់ប្រជាជាតិខ្មែរទាំង មូល មិនមែនសម្រាប់តែរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាទេ ក៏ប៉ុន្តែ ជាមោទនភាព ជាតិ ជាកិត្យានុភាពជាតិ សម្រាប់ប្រជាជាតិខ្មែរទាំង មូលដែលប្រជាជន គ្រប់រូប ដែលនរណាក៏អាច ទទួល បាននូវមោទនភាពជាតិ និងកិត្យាភាពជាតិនេះដែរ។ ទី២.វាបង្ហាញអំពីសមត្ថភាពរបស់កម្ពុជាក្នុងឋានៈ ជារដ្ឋមួយដែលមានកាតព្វកិច្ចជាអន្តរជាតិ ដែលមានកាតព្វកិច្ចសម្រាប់មនុស្សជាតិ។ ប៉ុន្តែទាំង អស់នេះបង្ហាញ ឲ្យឃើញថា កម្ពុជាមានសុខសន្តិភាព ពេញលេញ។ កត្តាសុខសន្តិភាពនេះ ហើយ ធ្វើ ឲ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច ប្រជុំ ពាក់ ព័ន្ធ អាចប្រព្រឹត្ត ទៅបាន ហើយ ទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ចំណុចមួយទៀត គឺការគ្រប់គ្រងបាន ល្អ ប្រសើរ នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបាន ខិតខំ ដែលរួមចំណែកធ្វើឲ្យកិច្ចប្រជុំបែបនេះកើតឡើងជាលក្ខណៈផ្ទាល់ ហើយមេដឹកនាំពិភពលោក គណៈ ប្រតិភូនានាដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំ រាប់ទាំងបងប្អូនអ្នកសារព័ត៌មានផង និងភាគី ពាក់ ព័ន្ធនានា សមាជិក ដែល ចូលរួមក្នុង កិច្ចប្រជុំកពូល និងកិច្ច ប្រជុំ ពាក់ ព័ន្ធ គឺម្នាក់ៗមានអារម្មណ៍ ប្រកប ដោយទំនុក ចិត្តមិនខ្វល់ពីការឆ្លងកូវីដ១៩ ពីព្រោះយើង ជោគជ័យ នៅក្នុង ប្រទេស របស់ យើង ហើយសុខសុវត្ថិភាព ហើយម្នាក់ៗពោរពេញទៅ ដោយស្នាមញញឹម។ ហើយទាំងអស់នឹងក៏វារំលេចពីធនធានមនុស្សរបស់យើង។ លោកអាចនិយាយដោយមោទនាភាពថា ការរៀបចំ កិច្ចប្រជុំកំពូល អាស៊ាន និងកិច្ច ប្រជុំ ពាក់ព័ន្ធ គឺបង្ហាញពីសមត្ថភាពខ្ពស់នៃធនធានមនុស្សរបស់ យើង ក្នុងការរៀបចំឯកសារ រាប់រយឯកសារក្នុងការសម្របសម្រួលការងារបច្ចេក ទេសរាប់សិបការងារជាមួយបណ្តាប្រទេសពាក់ព័ន្ធទាំងអស់ ហើយនយើងបានទទួលនៅឯកសារដែល ជាលទ្ធផល នៃ កិច្ច ប្រជុំទាំងអស់បានដោយរលូន ហើយពាក្យពេជន៍ទាំងឡាយ ដែលមាននៅក្នុងឯកសារទាំងអស់នោះ គឺសុទ្ធ តែជាពាក្យពេជន៍ដែល គ្រប់ភាគី ពាក់ ព័ន្ធ ទោះបីភាគី ដែល ស្ថិត នៅក្នុង ជម្លោះជាមួយគ្នាដោយ ប្រដាប់ អាវុធ តួយ៉ាងដូចជា រុស្ស៊ី អ៊ុយក្រែន ក៏ទទួល ពាក្យពេជន៍ទាំងអស់នោះបានដែរ នេះគឺជាមោទនាភាពជាតិមួយធំថេងណាស់។ ហើយបង្ហាញពីធនធានមនុស្សរបស់កម្ពុជាយើងដែលគួរតែផ្តល់តម្លៃផ្តល់នូវការកោតសរសើរសម្រាប់បងប្អូ យើងមន្ត្រីរាជការដែលទទួលបន្ទុក កិច្ចការការងារឯកសារ កិច្ចការងារសម្រប សម្រួល ជាមួយនឹង ដៃគូរ ជាមួយនឹងអាស៊ាន ជាពិសេសថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង ការបរទេស និងក្រសួងពាក់ព័ន្ធដែល ជាឧត្តមមន្ត្រីអាស៊ាននៃកម្ពុជាយើងធ្វើការប្រកបដោយគុណភាព វិជ្ជាជីវៈ ហើយទទួលបានលទ្ធផល ដែលលោកមានមោទនភាពជាមួយនឹងឯកសារទាំងអស់នោះ ជាមួយនឹងសមត្ថភាពការទូត ជាមួយនឹងសមត្ថភាពនៃការសម្របសម្រួល របស់ពួកគាត់ ជាមួយនឹងប្រទេសដែលជាសមាជិកអាស៊ាន និងដៃគូរអាស៊ានទាំងអស់។