ដោយៈ ជា សីហៈ/ភ្នំពេញៈ ទោះបីជាខេត្តព្រះសីហនុនៅមានអាគារខ្មោចប្រមាណជាជាង ១០០០ គម្រោង ដែលគាំងមួយរយៈនេះក៏ដោយក៏កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ ខេត្តព្រះសីហនុទាក់ទាញគម្រោងសណ្ឋាគារតម្លៃ១៦៨លានដុល្លារថែមមួយទៀត ។

ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុនដែលស្នើរនិងត្រូវអនុម័យនេហ គឺក្រុមហ៊ុន “HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD”។

ប្រភពដដែលបានអះអាងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុននេះហើយ ។

ប្រភពដដែលបានបន្តថា តាមគម្រោងវិនិយោគសាងសង់ និងអាជីវកម្មក្រុមហ៊ុននឹងបើកសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៩៥៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៦៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៥៥កន្លែង។ N