ការី​ត្រី​ឡាប​យ៉ា​បំពង​

3677
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– ត្រី​ទី​ឡា​ព្យា (​ត្រី​ឡាប​យ៉ា​) ៣​ក្បាល​
– ត្រី​កា​ម៉ុង (​អាំង ឬ​ចំ​ហ៊ុយ​) ១​ក្បាល​
– គ្រឿងការី​ក្រហម ២​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករត្នោត ១​ស្លាបព្រា​បាយ​
– ទឹកអំពិល ៣​ស្លា​ព្រា​បាយ​
– កញ្ឆែត ២​ខាំ​

+ វិធី​ធ្វើ​
– ត្រី​ឡាប​យ៉ា​វះ​លាង​ឲ្យ​ស្អាត ភ្លះ​យក​សាច់​ទាំងសង្ខាង រួច​កាត់​ទឹ​ទឹង​ជា​៣​កំណាត់ រួច​យកទៅ​បំពង ឲ្យ​ឆ្អិន​ទុក​មួយអន្លើ​
– ត្រី​កា​ម៉ុង អាំង​ក៏បាន​ចំ​ហ៊ុយ​ក៏បាន បេះ​សាច់​ដាក់​បុក​ជាមួយ​គ្រឿងការី
– ដាក់​ដាំទឹក​កន្លះ​ឆ្នាំង​តូច​ល្មម ពេល​ទឹក​ពុះ​បង់​គ្រឿងការី​ដែល​បុក​ជាមួយ​ត្រី ចូល​កូរ​ឲ្យ រលាយ​គ្រឿង រួច​បន្ថែម​គ្រឿង ស្ករត្នោត ទឹកត្រី ទឹកអំពិល សឹម​បង់​កញ្ឆែត​ទុក​ឲ្យ​ពុះ​ឆ្អិន​បន្លែ​ល្មម ហើយ​លើក​ចេញ ដាក់​ត្រី​បំពង​ចូល​រួច​ជាការ​ស្រេច (ប្រសិនបើចង់ញ៉ាំលើឆ្នាំងភ្លើងរបៀបដូចញ៉ាំស៊ុប ពេលទឹកសម្លការី ឆ្អិនហើយ គ្រាន់តែរៀបន្លែដាក់ឆ្នាំថ្មីសឹមចាក់ទឹកសម្លការីចូល និងដាក់ត្រីបំពងពីលើ រួចដាក់ចង្ក្រានភ្លើងថ្មីចម្អិនបណ្ដើរញ៉ាំបណ្ដើរក៏បាន) ៕ ប្រភព​: chahna mint​

ទីតាំងផ្សាយពាណិជ្ជកម្ម