ដោយៈ ជា សីហៈ/ភ្នំពេញៈ កម្មវិធីមហោស្រព ល្ខោនយុវជនកម្ពុជា-អាស៊ី លើកទី៦ ត្រូវបានបើកកាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ​២០២២ ដោយ លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។​

កម្មវិធីបើកមហោស្រព ល្ខោនយុវជនកម្ពុជា-អាស៊ី លើកទី៦ នេះរៀបចំឡើងដោយអង្គការហ្វាពន្លឺសិល្បៈ ខេត្តសៀមរាប។

មហោស្រព ល្ខោនយុវជនកម្ពុជា-អាស៊ី បានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ដែលបង្ហាញឲ្យឃើញពីភាពរស់រវើកក្នុងការលើកកម្ពស់វិស័យវប្បធម៌ទាំងបុរាណ និងសម័យនៅក្នុង តំបន់អាស៊ីសម្រាប់ឲ្យយុវជនអាចយល់ពីគ្នាទៅវិញទៅមក តាមរយៈសិល្បៈល្ខោន។

មហោស្រព ល្ខោនយុវជនកម្ពុជា-អាស៊ីលើកទី៦ មានការចូលរួមដោយផ្ទាល់និងតាមរយៈប្រព័ន្ធអនឡាញពីយុវជនមកពី ប្រទេសប្រ៊ុយណេ បង់ក្លាដេស កម្ពុជា ឥណ្ឌូនេស៊ី ឥណ្ឌា ជប៉ុន មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម៕