ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមការងារនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា សហការជាមួយនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ កាលពីថ្មីៗនេះបានបើកការដ្ឋានកំណាយសា្រវជ្រាវនៅប្រាសាទក្រចាប់ ។

កម្មវិធីនេះដឹកនាំដោយ លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារទទួលបន្ទុកការងារក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីបើកការដ្ឋានកំណាយស្រាវជ្រាវបន្តនៅប្រាសាទក្រចាប់ក្នុងដំណាក់កាលទី៥ ។​

ការស្រាវជ្រាវនេះគឺដើម្បីប្រមូលទិន្នន័យពាក់ព័ន្ធនឹងបដិមានានាដែលបានលួចចេញពីប្រាសាទ និងដើម្បីរៀបចំចងក្រងឯកសារអភិរក្ស ជួសជុលនាពេលខាងមុខ។

ហើយការងារធ្វើកំណាយស្រាវជ្រាវនេះមានរយៈពេល៥ខែ គឺចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រហូតដល់ខែមេសា ឆ្នាំ២០២៣៕