​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង នៅ​ថ្ងៃ​សុក្រ​ទី​២៥​វិច្ឆិកា​នេះ​បាន​ទទួល​ជួប​សម​ភាគី​គុយបា​លោក មី​ហ្គែល ឌៀ​ស​-​កា​ណែ​ល​(Miguel Diaz-Canel)​ក្នុងការ​​បង្ហាញ​មុខ​ជា​លើកដំបូង​ចាប់តាំងពី​លោក​ធ្វើដំណើរ​មក​កាន់​ពីរ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​កាលពី​ប្រាំមួយ​ថ្ងៃមុន​ទាំង​មិន​បាន​ពាក់​ម៉ាស់​ការពារ​ការឆ្លង​មេ​រោគកូ​វីដ​១៩​។​

​លោក​ស៊ី​និង​លោ​កឌៀស​-​កា​ណែ​ល បាន​ជួបគ្នា​នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ តែ​សារព័ត៌មាន​រដ្ឋ​ចិន​មិន​បាន​ផ្តល់​ព័ត៌មាន​ពិស្តារ​ទេ​ស្តីពី​ជំនួប​នេះ​។​

​ដំណើរ​របស់​លោ​កឌៀស​-​កា​ណែ​ល​មក​កាន់​ទីក្រុង​ប៉េកាំង​កើត​ឡើង​នៅ​ពេល​វិធានការកូ​វីដ​សូន្យ​របស់​លោកស៊ី​ប្រឈម​ការសាកល្បង​ដ៏​តានតឹង​មួយ​ក្នុងពេល​បណ្តា​ទីក្រុង​ក្នុងប្រទេស​ចិន រួម​ទាំង​ទីក្រុង​​ប៉េកាំង​ជួប​ការ​ឆ្លងកូវី​ដ​១៩​ខ្ពស់​បំផុត​មិន​ដែល​មាន​ពីមុន​។​

​ការឆ្លង​ប្រចាំថ្ងៃ​បាន​ហក់​ឡើង​ខ្ពស់​បំផុត​នៅ​ពីរ​បី​ថ្ងៃ​ជាប់​គ្នាចុងក្រោយនេះ នៅពេល​រដ្ឋាភិបាល​ខិតខំ​ទប់ស្កាត់​ការផ្ទុះ​ជំងឺ​នេះ​នៅក្នុង​ទីក្រុង​ជាច្រើន​។​ឥឡូវ​អ្នកក្រុង​ប៉េកាំង​នាំគ្នា​ស្តុក​ទុក​ស្បៀង​និង​គ្រឿង​ទេស​ដោយ​​សារ​ព្រួយបារម្ភ​អំពី​ការ​ត្រូវ​បង្ខាំង​អោយ​នៅ​តែ​ក្នុង​ផ្ទះ​រយៈពេល​យូរ ហើយ​សាលារៀន​បាន​បិទទ្វារ​និង​ងាក​ទៅ​រៀន​ពី​ចម្ងាយ​វិញ​៕

​ស៊ី ជីន​ភីង ជួបពិភាក្សា​ជាមួយ​សម​ភាគី​គុយបា​នៅ​ក្រុង​ប៉េកាំង​នាពេលកន្លងមក