ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តកំពង់ ឆ្នាំង​ដឹកនាំដោយលោក ស៊្រន សំឫទ្ធី អភិបាលរងខេត្ត បានប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំ យន្តការសម្របសម្រួល ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ តាមរយៈវីដេអូ Zoom ដោយមានការចូលរួមពី នាយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក តំណាងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ មួយចំនួនទៀត។

កិច្ចប្រជុំ គឺដើម្បីជំរុញឱ្យការអនុវត្តច្បាប់ បទបញ្ញត្តិ បទបញ្ជា និងវិធានការនានា បានទទួល លទ្ធផលល្អ ធានាដល់ដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ បានទទួលជោគជ័យ៕/V-PC