ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ដោយចង់មានន័យថារដ្ឋាភិបាលទីក្រុងគៀវត្រូវតែធ្វើសម្បទានដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី សម្តេចប៉ាបហ្វ្រង់ស៊ីសបានមានសង្ឃដីកាកាលពីថ្ងៃសុក្រថា ក្រុមមេដឹកនាំអ៊ុយក្រែននឹងត្រូវតែ«សម្លឹងមើលអោយវែងឆ្ងាយ»ដើម្បីធានាបានសន្តិភាព ។
សម្តេចសង្ឃកាតូលិចអង្គនេះកាលពីពេលមុននេះក្នុងខែវិច្ឆិកា ក៏បានអំពាវនាវអោយមានការផ្អាកប្រយុទ្ធគ្នាមួយដើម្បីកុំអោយជម្លោះនេះកាន់តែអាក្រក់ទៅនិងបានសុំអង្វរ«ព្រះអោយរួសរាន់បញ្ចប់វា»។
ក្នុងលិខិតចំហមួយកាលពីថ្ងៃសុក្រដើម្បីកត់សំគាល់ការឈ្លានពានរបស់រុស្ស៊ីចូលដល់ខែទីប្រាំបួន សម្តេចសង្ឃហ្វ្រង់ស៊ីស បានសរសើរកម្លាំងរបស់ប្រជាជនអ៊ុយក្រែននៅក្នុងការប្រឈមនឹងការវាយប្រហារ។
ព្រះអង្គបានសរសេរថា« ពិភពលោកបានទទួលស្គាល់ប្រជាជនមួយដែលរឹងមាំ មោះមុត ប្រជាជនមួយដែលរងទុក្ខ អង្វរសុំ យំ តស៊ូ ជម្នះនិងមានសង្ឃឹម គឺជាប្រជាជនធ្វើទុក្ករកម្ជាមួយនឹងសេចក្តីថ្លៃថ្នូរមួយ»។
ព្រះអង្គក៏បានមានសង្ឃដីកាថា ទ្រង់ក៏បន់ស្រន់ជូនពរដល់ក្រុមមេដឹកនាំអ៊ុយក្រែន និងថាដោយសារភារកិច្ចដឹកនាំប្រទេសក្នុងពេលសោកនាដកម្មនេះ ព្រះអង្គបានសុំអោយពួកគេធ្វើការសំរេចចិត្តដោយសម្លឹងវែងឆ្ងាយដើម្បីសន្តិភាពនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងអំឡុងពេលដែលហេដ្ឋារចនាសម្ពន្ធសំខាន់ៗជាច្រើនរបស់ប្រទេសត្រូវបានបំផ្លាញ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយកាលពីថ្ងៃសប្តាហ៍មុនថាអ៊ុយក្រែនត្រៀមចរចារកសន្តិភាពតែក្នុងលក្ខខណ្ឌដែលរុស្ស៊ីផ្តល់ទឹកដីអ៊ុយក្រែនដែលខ្លួនកាន់កាប់មកវិញទាំងអស់ប៉ុណ្ណោះ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែតកាលពីសប្តាហ៍មុន សម្តេចប៉ាបបានមានសង្ឃដីកាថា បុរីវ៉ាទីកង់ត្រៀមខ្លួនធ្វើអ្វីមួយដែលអាចដើម្បីសម្របសម្រួលនិងបញ្ចប់សង្គ្រាមនេះ៕
សម្តេចសង្ឃកាតូលិច ប៉ាបហ្វ្រង់ស៊ីស ចង់ចូលខ្លួនសម្របសម្រួលដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន