​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយថា ការបាញ់​ផ្លោង​របស់​រុស្ស៊ី​ទៅលើ​ទីក្រុង​ឃើ​សុនភា​គ​ខាងត្បូង​ប្រទេស​អ៊ុយ​ក្រែន​បាន​សម្លាប់​ជន​ស៊ីវិល​១៥ នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​វិច្ឆិកា ខណៈ​វិស្វករ​ទូទាំង​ប្រទេស​កំពុង​ព្យាយាម​ស្តារឡើងវិញ​នូវ​កម្តៅ ទឹក និង​ថាមពល​ដល់​ទីក្រុង​ធំៗ​។​

​នៅ​ទូទាំង​ប្រទេស ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​រុស្ស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បាន​ធ្វើឱ្យ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពលរ​បស់​អ៊ុ​យក្រែន​ដួលរលំ ខណៈ​រដូវរងា​ខិត​ចូលមក​ដល់​និង​សី​តុ​ណ្ហ​​ភាព​កាន់តែ​ត្រជាក់ ជាហេតុ​ជំរុញ​ឱ្យ​មាន​ការបារម្ភ​អំពី​វិបត្តិ​សុខភាព​និង​ការជម្លៀស​មនុស្ស​បន្ថែម​ទៀត​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា គ្រួសារ​ចំនួន​ប្រាំមួយ​លាន​បន្ថែមទៀត​នៅក្នុង​ប្រទេស​នៅ​តែ​រង​ផល​ប៉ះពាល់​ដោយ​ការ​ដាច់​ចរន្តអគ្គិសនី​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​​វាយប្រហារ​របស់​រុស្ស៊ី​បាន​កំណត់​គោលដៅ​លើ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពលរ​បស់​អ៊ុ​យក្រែន​។​

​ការបាញ់​ផ្លោង​ដ៏​សាហាវ​បំផុត​របស់​រុស្ស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បាន​វាយប្រហារ​លើ​ទីក្រុង​ឃើ​សុន ដែល​ជា​ទីក្រុង​សំខាន់​មួយ​នៅ​ភាគ​ខាងកើត​ដែល​ទើបនឹង​ដណ្តើម​បាន​មក​វិញ​ដោយ​កង​​កម្លាំង​អ៊ុ​យក្រែន​។​

​មន្ត្រី​ទីក្រុង លោកស្រី ហ្គាលី​ណា លូ​ហ្គោ​វ៉ា (Galyna Lugova)​បាន​និយាយថា “​អ្នកស្រុក​សរុប​ចំនួន ១៥ នាក់​ត្រូវបាន​សម្លាប់ និង ៣៥ នាក់​បាន​រងរបួស​ក្នុងនោះ​មាន​កុមារ​ម្នាក់​ដោយសារតែ​​ការបាញ់​ផ្លោង​របស់​សត្រូវ​”​។ លោកស្រី​បាន​បន្ថែមថា “​ផ្ទះ​ឯកជន​និង​អគារ​ខ្ពស់ៗ​” ជាច្រើន​បាន​ខូចខាត​។​

​លោក យ៉ា​រ៉ូ​វស្លា​វ យ៉ានូ​សូ​វិច (Yarovslav Yanushovich)​ប្រធាន​រដ្ឋបាល​យោធា​ក្រុង​ឃើ​សុន បាន​និយាយថា​”​ពួក​ឈ្លានពាន​រុស្ស៊ី​បាន​បើក​ការបាញ់​ផ្លោង​ទៅលើ​តំបន់​លំនៅ​ឋាន​មួយ​ជាមួយ​​នឹង​គ្រាប់​រ៉ុក្កែត​ចម្រុះ​។ អគារ​ធំ​មួយ​បាន​ឆាបឆេះ​”​។​

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ អភិបាល​តំបន់​ឃើ​សុន​បាន​និយាយថា អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​ក្រុង​និង​អ្នកជំងឺ​នៅ​អង្គភាព​វិកល​ចរិក​ត្រូវបាន​ជម្លៀសចេញ ដោយសារតែ “​ការបាញ់​ផ្លោង​ឥតឈប់ឈរ​របស់​រុស្ស៊ី​”​។​

​ក្រុមប្រឹក្សា​ក្រុង​ឃើ​សុន​បាន​និយាយថា ខ្លួន​កំពុង​ផ្តល់​ការជម្លៀស​ជន​ស៊ីវិល​ទៅ​កាន់​តំបន់​ផ្សេងទៀត​។​

​ការវាយប្រហារ​លើ​ស្ថានីយ​ថាមពល​និង​ធនធាន​ហេដ្ឋារចនាសម្ពន្ធ​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេ​សអ៊ុយ​ក្រែន​គឺ​ជា​ការប៉ុនប៉ង​ចុងក្រោយ​របស់​រុស្ស៊ី ដើម្បី​បង្ខំ​ឱ្យ​អ៊ុយ​ក្រែន​ចុះចាញ់ បន្ទាប់​ពី​កងកម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បរាជ័យ​ក្នុង​ការផ្តួលរំលំ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​និង​ដណ្តើម​កាន់កាប់​ទីក្រុង​គៀវ​៕

វិស្វករ​ទូទាំង​ប្រទេស​កំពុង​ព្យាយាម​ស្តារឡើងវិញ​នូវ​កម្តៅ ទឹក និង​ថាមពល​ដល់​ទីក្រុង​ធំៗ

អ៊ុយក្រែនស្តារអគ្គិសនីវិញសន្សឹមៗ