ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ បច្ចេកទេស និង​ចាប់ឆ្នោត ចែក​ពូ​ល​សម្រាប់​ព្រឹ​ត្ត​ការណ៍ ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិ លើក​ទី​១ នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ដែល​រៀបចំ​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ ជាមួយ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ បាន​ចាប់​ផ្តើម​ការប្រកួត​ជា​ផ្លូវការ នៅ​សាល​ដំបូក​ទូក​ថ្មី នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។​

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​បាន​មានប្រសាសន៍ថា​ការប្រកួត​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិ​លើក​ទី​១ ឆ្នាំ​២០២២ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សាល​ដំបូក​ទូក​ថ្មី​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។​ការប្រកួត​៥​វិញ្ញាសា​រួមមាន​វិញ្ញាសា​ឯកត្តជន​បុរស​ក​១, វិញ្ញាសា​ឯកត្តជន​បុរស​ក​២, វិញ្ញាសា​វាយ​គូ​បុរស​ក​១, វិញ្ញាសា​វាយ​គូ​បុរស​ក​២ និង​វិញ្ញាសា​ប្រកួត​ជា​ក្រុម​បុរស​ក​១ ។​

​លោក​បាន​បន្តថា​ការប្រកួត​ខាង​លើក​នេះ​មាន​ចំនួន​៧​រាជធានី​ខេត្ត​ក្រសួង​ហើយក៏​មាន​កីឡា វាយ​កូនឃ្លី​លើ​តុ​ជនពិការ​ដែរ ដើម្បី​ត្រៀមខ្លួន​ព្រឹត្តិការណ៍ ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​៕​