ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គង់ ចាន់  អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប្រាក់ ជាថូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យមើលផ្ទៃដីដំណាំស្រូវ ដែលត្រូវស្តារឡើងវិញ ដោយទឹកជំនន់ទន្លេ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ នៅខេត្តកំពង់ឆ្នាំង មានផ្ទៃដីដំណាំស្រូវ ដែលរងការខូចខាត ដោយទឹកជំនន់ទន្លេ ចំនួន ២.៦១០ ហិកតា នៅលើចំនួន ៥ ស្រុក បច្ចុប្បន្ន បានស្តារឡើងវិញ បានចំនួន ២.៦១០ ហិកតា ស្មើនឹង ១០០ ភាគរយ នៃផ្ទៃដីខូចខាតសរុប ២.៦១០ ហិកតា រួមមាន៖

១-ស្រុកបរិបូណ៌ អនុវត្តការស្តារឡើងវិញ បានចំនួន ៣៨៩ ហិកតា ស្មើនឹង ១០០ ភាគរយ នៃផ្ទៃដីខូចខាតសរុប ៣៨៩ ហិកតា។
២-ស្រុកជលគីរី អនុវត្តការស្តារឡើងវិញ បានចំនួន ៧៨៧ ហិកតា ស្មើនឹង ១០០ ភាគរយ នៃផ្ទៃដីខូចខាតសរុប ៧៨៧ ហិកតា។
៣-ស្រុកកំពង់លែង អនុវត្តការស្តារឡើងវិញបាន ចំនួន ៧០៩ ហិកតា ស្មើនឹង ១០០ ភាគរយ នៃផ្ទៃដីខូចខាតសរុប ៧០៩ ហិកតា។
៤-ស្រុកកំពង់ត្រឡាច អនុវត្តការស្តារឡើងវិញបាន ចំនួន ២៣៦ ហិកតា ស្មើនឹង ១០០ ភាគរយ នៃផ្ទៃដីខូចខាតសរុប ២៣៦ ហិកតា។
៥-ស្រុករលាប្អៀរ អនុវត្តការស្តារឡើងវិញបាន ចំនួន ៤៨៩ ហិកតា ស្មើនឹង ១០០ ភាគរយ នៃផ្ទៃដីខូចខាតសរុប ៤៨៩ ហិកតា។

ដោយឡែក ស្ថានភាពដំណាំស្រូវ នៅខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា បងប្អូនប្រជាពលរដ្ឋ មានការដាំដុះលូតលាស់ល្អប្រសើរ ដោយគ្មានការបំផ្លាញពីសត្វល្អិត និងជំងឺនោះឡើយ៕/V-PC