ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT (World Taekwondo) បានបញ្ចប់​ការប្រកួត​ហើយដោយ​ក្រុម​ក្រសួងមហាផ្ទៃ​ប្រ​​ជែង​បាន​មេដាយ​ច្រើនជាងគេ​។​

​លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការរង​នៃ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​បាន​និយាយថា សម្រាប់​កីឡា​តេ​ក្វាន់​ដូ WT ប្រព្រឹត្តទៅ​ចាប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​មក នៅ​អគារ​ប៊ូ​យ៉ុង​នៃ​​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​បានបញ្ចប់​ហើយ ។​

​ក្រសួង​រាជធានី​ខេត្ត​ទាំង​១៥​ចូលរួម រួមមាន​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​ដោយ​ប្រកួត​លើ​២១​វិញ្ញាសា ។​

​ជា​លទ្ធផល​ក្រសួងមហាផ្ទៃ​ដណ្តើម​មេដាយមាស​បួន​គ្រឿង និង​សំរិទ្ធ​មួយគ្រឿង​ក្រសួងការពារជាតិ​ដណ្តើម​មេដាយមាស ពីរ​គ្រឿង និង​ប្រាក់​ពីរ​គ្រឿង ខេត្តព្រៃវែង​ដណ្តើម​មេដាយមាស មួយគ្រឿង ប្រាក់​មួយគ្រឿង និង​សំរិទ្ធ​មួយគ្រឿង ខេត្តបាត់ដំបង​ដណ្តើម​ប្រាក់​ពីរ​គ្រឿង និង​សំរិទ្ធ​មួយគ្រឿង ខេត្តបាត់ដំបង​ដណ្តើម​ប្រាក់​ពីរ​គ្រឿង និង​សំរិទ្ធ​មួយគ្រឿង​ខេត្តសៀមរាប​ដណ្តើម​ប្រាក់​មួយគ្រឿង និង​សំរិទ្ធ​មួយគ្រឿង ខេត្តកំពត​ដណ្តើម​ប្រាក់​មួយគ្រឿង ភ្នំពេញ​ដណ្តើម​សំរិទ្ធ​ពីរ​គ្រឿង និង​ខេត្តកំពង់ចាម​ដណ្តើម​សំរិទ្ធ​មួយគ្រឿង​។​

​ក្នុងឱកាស​ពិធី​ប្រគល់ និង​ជ័យលាភី​ដល់​ក្រុម​កីឡាករ​-​កីឡាការិនី​កីឡា​តេ​ក្វាន់​ដូ WT ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ជ្រិ​ន​សុធា​អគ្គលេខាធិការ​នៃ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ ព្រមទាំង​អ្នកតំណាង​ក្រសួង រាជធានី​ខេត្ត​ទាំង​១៤ ៕​