ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចិននៅថ្ងៃសៅរ៍ទី២៦វិច្ឆិកានេះបានរាយការណ៍ចំនួនឆ្លងកូវីដ១៩ចំនួន ៣៥.១៨៣នាក់សំរាប់ថ្ងៃសុក្រ ក្នុងនេះឆ្លងចេញរោគសញ្ញាមានតែ៣.៤៧៤នាក់ និង៣១.៧០៩នាក់ឆ្លងមិនចេញរោគសញ្ញា។
វាជាការឆ្លងខ្ពស់បំផុតមិនដែលធ្លាប់មានពីមុនមកដល់ថ្ងៃទីបីជាប់គ្នា គិតចាប់តាំងពីពេលពិភពលោកផ្ទុះកូវីដ១៩ដំបូងកាលពីបីឆ្នាំមុន។
កាលពីម្សិលចិនបានរាយការណ៍ចំនួនឆ្លងសរុប៣២.៩៤៣នាក់សំរាប់ថ្ងៃព្រហស្បតិ៍។
ទោះជាចំនួនឆ្លងបន្តកើនឡើងបន្តបន្ទាប់ តែមិនមានអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើមនេះទេសំរាប់ថ្ងៃ២៥វិច្ឆិកា បន្ទាប់ពីស្លាប់ម្នាក់កាលពីមួយថ្ងៃមុន ដោយរក្សាទុកចំនួនស្លាប់ដោយកូវីដ១៩នៅទូទាំងប្រទេសចិននៅ៥.២៣២នាក់ដដែល៕
គិតត្រឹមថ្ងៃ២៥វិច្ឆិកា ចិនមានអ្នកឆ្លងកូវីដចេញរោគសញ្ញា៣០៤.០៩៣នាក់