ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានអះអាងថា កាលពីពេលថ្មីៗនេះក្នុងប្រតិបត្តិការចុះបង្រ្កាបនៅខេត្តព្រះសីហនុ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់បានរឹបអូសសង្រ្គោះសត្វព្រៃបានមួយចំនួន។

ប្រភពដដែលបានអះអាងថា សត្វដែលគេសង្រ្គោះបាននោះ រួមមាន សត្វស្វាត្រោសចំនួន ០២ក្បាល សត្វសារិកាកែវវងចំនួន ០៤ក្បាល ក្រៅពីនោះ ស្រការពង្រូលទម្ងន់ ៦.៥គីឡូក្រាម ស្នូកអណ្តើកបិទមុខស្នូកខ្មៅ ០១ក្បាល និងសេះសមុទ្រចំនួន ១៦ក្បាល ក៏ត្រូវបានរឹបអូស។

ប្រភពដដែលបានអះអាងថា សត្វដែល នៅ រស់ ត្រូវ បាន គេ នាំ យក ទៅ ភ្នំ តាម៉ៅ ដើម្បី ការស្តារនីតិសម្បទាឡើង វិញ។

សូមរំលឹកថា សត្វព្រៃទាំងអស់ ត្រូវ បាន ការពារដោយ ច្បាប់ ប្រទេសកម្ពុជា ហើយ ការ រក្សាសត្វព្រៃ គឺ ជាទង្វើខុស ច្បាប់។ លើសពីនេះទៅទៀត ការទំនាក់ទំនងជិតស្និទ្ធជាមួយសត្វព្រៃអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់សុខភាព ពីព្រោះជំងឺដ៏កាចសាហាវនឹងត្រូវបានចម្លងពីសត្វទៅមនុស្ស៕/PC