Views: 66 Post navigation ចិននៅថ្ងៃសៅរ៍ទី២៦វិច្ឆិកានេះបានរាយការណ៍ចំនួនឆ្លងកូវីដ១៩ចំនួន ៣៥.១៨៣នាក់សំរាប់ថ្ងៃសុក្រ ក្នុងនេះឆ្លងចេញរោគសញ្ញាមានតែ៣.៤៧៤នាក់ និង៣១.៧០៩នាក់ ឆ្លងមិនចេញរោគសញ្ញា។វាជាការឆ្លងខ្ពស់បំផុតមិនដែលធ្លាប់មានពីមុនមកដល់ថ្ងៃទីបីជាប់គ្នា គិតចាប់តាំងពីពេលពិភពលោកផ្ទុះកូវីដ១៩ដំបូងកាលពីបីឆ្នាំមុន។ សម្រាប់វើលខាប់ថ្ងៃនេះ ក្រុមទុយនីស៊ីមកពីអាហ្វ្រិកខាងជើងគឺមានប្រៀបជាងបន្តិចលើអូស្ត្រាលី ហើយពួកគេនឹងរំពឹងទទួលបានលទ្ធផលល្អនៅល្ងាចថ្ងៃសៅរ៍នេះ។ ទន្ទឹមនេះអារ៉ាប៊ីសាអូឌីតរំពឹងលេងអស់ពីសមត្ថភាពដើម្បីបំបាក់ប៉ូឡូញ ឬអាចបានត្រឹមស្មើក៏ជាសមិទ្ធិផលធំសម្រាប់ក្រុមអាស៊ីមួយនេះដែរ។ ស្របពេលដូចគ្នានេះដែរក្រុមមាន់គកបារាំងនៅមិនទាន់មានលទ្ធភាពឈ្នះដាណឺម៉ាកនៅឡើយទេនៅជំនួប៣លើកចុងក្រោយនេះ ខណៈអាហ្សង់ទីនដាច់ខាតត្រូវតែយកឈ្នះលើម៉ិកស៊ិកឱ្យខាងតែបាន ពុំនោះទេនឹងវីវរហើយ។