វគ្គបំប៉នស្ដីពី«វិធីសាស្រ្តបង្រៀននិងការប្រើប្រាស់កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ទី១ ឆមាសទី១» ដល់គ្រូបង្រៀនថ្នាក់បឋមសិក្សា(ថ្នាក់ទី១) គ្រូប្រឹក្សាគរុកោសល្យប្រចាំសាលារៀន និងទីប្រឹក្សាគរុកោសល្យជំនាញ ទូទាំងខេត្តកំពង់ធំចំនួន ១.០៥០នាក់ត្រូវបានប្រារព្ធបើកនៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកាឆ្នាំ២០២២។វគ្គបំប៉នក្នុង រយៈពេលប្រាំថ្ងៃនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនគណិតវិទ្យាកម្រិតថ្នាក់ដំបូងតាមរយៈវិធីសាស្រ្តបង្រៀនថ្មីៗនិងជាការអនុវត្តនូវយុទ្ធសាស្រ្តដែលក្រសួងបានរៀបចំក្នុងការពង្រឹងវិធីសាស្រ្តបង្រៀននិងការគ្រប់គ្រងថ្នាក់រៀនទៅដល់លោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេសសម្រាប់កម្រិតបឋមសិក្សា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាង ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការវីវីអូប៊ី (VVOB)ដែលជាដៃគូ៕

Nov 26, 2022

វគ្គបំប៉នស្ដីពី«វិធីសាស្រ្តបង្រៀននិងការប្រើប្រាស់កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ទី១ ឆមាសទី១» ដល់គ្រូបង្រៀនថ្នាក់បឋមសិក្សា(ថ្នាក់ទី១) គ្រូប្រឹក្សាគរុកោសល្យប្រចាំសាលារៀន និងទីប្រឹក្សាគរុកោសល្យជំនាញ ទូទាំងខេត្តកំពង់ធំចំនួន ១.០៥០នាក់ត្រូវបានប្រារព្ធបើកនៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកាឆ្នាំ២០២២។វគ្គបំប៉នក្នុង រយៈពេលប្រាំថ្ងៃនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនគណិតវិទ្យាកម្រិតថ្នាក់ដំបូងតាមរយៈវិធីសាស្រ្តបង្រៀនថ្មីៗនិងជាការអនុវត្តនូវយុទ្ធសាស្រ្តដែលក្រសួងបានរៀបចំក្នុងការពង្រឹងវិធីសាស្រ្តបង្រៀននិងការគ្រប់គ្រងថ្នាក់រៀនទៅដល់លោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេសសម្រាប់កម្រិតបឋមសិក្សា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាង
ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការវីវីអូប៊ី (VVOB)ដែលជាដៃគូ។