​រថយន្ត​ដឹក​កម្មករ​ជាង​៦០​នាក់​បើក​វ៉ា​ជែង​ក្រឡាប់​របួសធ្ងន់​ជាង​១០​នាក់​

1070
ចែករម្លែក

​ដោយៈ​ចាន់តូ​/​កណ្តាលៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាលមកពី​ការបើកបរ​ធ្វេសប្រហែស របស់​តៃកុង​រថយន្ត​ដែល​វ៉ា​ជែង​ក្នុង​ល្បឿន​លឿន​បង្ក​ឱ្យ​កម្មករ​រោងចក្រ​ប្រុស​ស្រី​ជាង​១០​នាក់ ក្នុងចំណោម​ជាង​៦០​នាក់​រងរបួស​ធ្ងន់​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ភូមិ​តា​ម៉ូ​វ​ឃុំ​ត្បែង​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ក្រោយ​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ចុះជួយ​អន្តរាគមន៍ និង​កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នកបើកបរ​ដែល​គេចខ្លួន​។​រថយន្ត​សង្គ្រោះ​ជាច្រើន​គ្រឿង​មកពី​តាម​បណ្តាល​អង្គភាព​មន្ទីរពេទ្យ​ដើម្បី​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មណ្ឌល​សុខភាព​ផ្សេងៗ​គ្នា​មាន​មួយចំនួន​ដឹកបញ្ជូន​ទៅ​មន្ទី​ពេទ្យ​ក្រុងភ្នំពេញ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ទៀតថា​រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ​2A2203​ដឹក​កម្មករ​រោងចក្រ​ជាង​៦០​នាក់​មកពី​ខាង​ខេត្តតាកែវ​។​នគរបាល​បន្តទៀតថា រថយន្ត​ដឹក​កម្មករ​ខាងលើ ដឹក​កម្មករ​មកពី​ខាង​ខេត្តតាកែវ ឆ្ពោះទៅ​រោងចក្រ ឯ​ទីក្រុង​ភ្នំពេញ ៕S/​

​រថយន្ត​ដឹក​កម្មករ​ជាង​៦០​នាក់​បើក​វ៉ា​ជែង​ក្រឡាប់​របួសធ្ងន់​ជាង​១០​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម