គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី២៦ខែវិច្ឆិកានេះថា រយៈពេល ៣៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ខែតុលាដល់ត្រឹមថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២២លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៤៧៨.៩៥២ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២០៨.៦១៣ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៨.១៤៩ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៣៦.៥០៧ នាក់។