អបអរសាទរ​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១០​គូ ឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ​

1164
ចែករម្លែក

(​ភ្នំពេញ​)៖ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ ២០១៧ គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១០​គូ​ដែល​បានឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់​​ទៅកាន់​ប្រទេស​សិង្ហ​បុរី ពី​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ Tiger​បានចេញ​ដំណើរ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ឆ្ពោះទៅកាន់​​ប្រទេស​សិង្ហ​បុរី ពោរពេញ​ដោយ​ក្តីរំភើប​រីករាយ​។​

​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់​ទៅកាន់​ប្រទេស​សិង្ហ​បុរី គឺ​ការផ្តល់ជូន​ជាពិសេស នូវ​ការ​ស្នាក់នៅ​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​ដែលមាន​​តំលៃ​ថ្លៃ​ជាងគេ​នៅ​ប្រទេស​សិង្ហ​បុរី គឺ​សណ្ឋាគារ Marina Bay Sands មាន​អាង​ហែល​ទឹក​គួរ​ជាទី​ទាក់ទាញ​ដែល​អាច​គយគន់​​ទេសភាព​ទីក្រុង​សិង្ហ​បុរី​យ៉ាង​ស្រស់ស្អាត​។ រួមជាមួយ​ការ​ទស្សនា​នូវ​កន្លែង​ស្អាតៗ​ជាច្រើន​ទៀត​មានដូចជា Garden By the Bay, Universal Studio- Sentosa, Tiger Sky Tower, Merlion Park, City Hall ….​ជាពិសេស​គឺ​ការ​ទទួលទាន​​អាហារ​ពេល​ល្ងាច​ដ៏​សែ​នរូ​មេន​ទិ​ក​ជាមួយ​ស្រា​បៀរ Tiger នៅលើ Singapore Flyer ។ ដំណើរ​កម្សាន្ត​នេះ​មាន​រយៈពេល ២ យប់ ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ១៩ រហូតដល់​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧​។
​ ​
​ស្រា​បៀរ​ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​នៅ​ច្រើនជាង ៧០ ប្រទេស និង​មាន​ដើមកំណើត នៅ​ប្រទេស​សិង្ហ​បុរី តាំងពី​ឆ្នាំ ១៩៣២​ដែល​កំពុង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង ពិភពលោក ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​សក្តិសម​បំផុត សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេងៗ​។

​កាន់តែ​អស្ចារ្យ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ថ្មី ឆ្នាំ ២០១៧ នេះ រាល់​ការ​ជាវ​ស្រា​បៀរ ថៃ​ហ្គ័​រ​កំប៉ុង​ឬ​ដប ចាប់ពី​២៥​កេស​លោក​អ្នកនឹង​​មានឱកាស​ឈ្នះ​រង្វាន់​រថយន្ត AUDI Q5 2016 ស៊េរី​ទំនើប​ដ៏​ថ្មី​សន្លាង​ចំនួន ១ រង្វាន់ រួមជាមួយ​រង្វាន់​ជាច្រើន​ទៀត​ដូចជា​ទូរស័ព្ទ IPhone 7 ចំនួន ៥ រង្វាន់ ទូរទស្សន៍ Smart TV ចំនួន ៥ រង្វាន់ និង​ទូរ​ទឹកកក​ចំនួន ១០ រង្វាន់ ។​កម្មវិធី​នេះ​ចាប់ផ្តើម​ពីថ្ងៃ​​នេះ​រហូតដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧​។​ឆ្លុះបញ្ចាំង​ប្រណិត​ភាព​នៃ​អាពាហ៍ពិពាហ៍ ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។​

​ពិសា​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ​៕​អត្ថបទ​៖​ក្រុមហ៊ុន​

ទីតាំងផ្សាយពាណិជ្ជកម្ម