​ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​យក​ល្អ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តីបន្ទោស​យើង​អាក្រក់​ឡើយ​បើ​ពុំ​នោះទេ​នឹង​អាច​កើតរឿង​រាវ​មិនល្អ​ណាមួយ​ឡើងជា​ក់​ជាពុំខាន​។​សម្រាប់​កិច្ចការងារ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​មិនត្រូវ​កាន់ការ​ងារ​ណា​ដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​ពុំ​សូវ​ឆ្លើយតប​ប៉ុន្មាន​ឡើយ​។​ការប្រកប​ជំនួញ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។ ការធ្វើដំណើរ​ទៅណា​មក​ណា​គប្បី​មានការ​ប្រយ័ត្នប្រយែង​មិនអាច​ប្រមាថ​បានទេ​ព្រោះ​អាច​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​ក្នុងថ្ងៃនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​រឿង​ឯកសារ​ឬ​កិច្ចការ​ផ្សេងៗ​ព្រោះ​ងាយ​ភ្លាំងភ្លាត់​និង​បាត់បង់​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ស្ថានភាព​តានតឹង​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​រឿង​រាវ​រកាំរកូស​ប៉ុណ្ណោះ​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ទាំង​គំនិត និង​សម្រេចចិត្ត​រឿង​អ្វីមួយ​គឺ​ងាយ​ភ្លាំងភ្លាត់​ជាង​សព្វមួយដង​។​ចំពោះ​បញ្ហា​ទាក់ទិន​ការងារ​លោកអ្នក​ក៏​នៅ​ត្រូវ​ប្រឈម​បញ្ហា​រឿង​ប្រាក់កាស​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​បើទោះបី​ឃើញ​អ្នកដទៃ​គេ​រក​អ្វីមួយ​បាន​កុំ​ជ្រួលជ្រើម​ចង់​ធ្វើតាម មិនសូវ​សម​ដូច​ប្រកប​ទេ​មានតែ​ការបាត់បង់​ថែម​ប៉ុណ្ណោះ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​បន្តិច​ពីព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។ លោកអ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​ឬ​សម្រេចចិត្ត​ចង់​ប្រកប​កិច្ចការ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ដែល​ធ្លាប់តែ​ឧបទ្រពចង្រៃ​យាយី​ឬ​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តបាន​ធូរស្បើយ​ឡើងវិញ ហើយ​កំពុង​ទទួលជោគជ័យ​ថ្មីៗ​មក​ផង​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​តែ​យ៉ាងណា​ក៏​មិនល្អ​ទាំងអស់​ដែរ​គឺមាន​រឿង​រាវ​ខ្លះ​ក៏​អាក្រក់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ ហើយ​ចង់​សាកល្បង​មើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​តែង​លេចចេញ​នូវ​បាតុភាព​រឿង​មិន​សប្បាយចិត្ត និង បញ្ហា​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ខ្លះៗ​កើតឡើង​។​ការប្រកប​ការងារ​អ្នកដទៃ​អាច​បង្កបញ្ហា​ទុក​មកឱ្យ​គប្បី​ចេះ​ប្រយ័ត្នប្រយែង​និង​មិន​ត្រូវមាត់​តូចធំ​ច្រើន​នាំ​តែ​យក​រឿង​រាវ​ដាក់ខ្លួន​តែប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដរ​នៅថ្ងៃនេះ​ដែរ​ពុំ​មានការ​ចម្រើន​លូតលាស់​ទេ​គឺមាន​ការដើរថយក្រោយ​ច្រើនជាង ដូចនេះ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​ផល​ចំណូល​នឹង​ថយចុះ​ថែមទៀត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​៕

 

ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​របស់​ក្រុមមនុស្ស​អមិត្ត ហើយ​ដាច់ខាត​មិនត្រូវ​ខឹងច្រឡោត​ឡើយ​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី​ទើប​ប្រសើរ​។​ការប្រកប​ការងារ​ឃើញថា​មិនមាន​អ្វី​ប៉ះពាល់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​យក​ល្អ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តីបន្ទោស​យើង​អាក្រក់​ឡើយ​បើ​ពុំ​នោះទេ​នឹង​អាច​កើតរឿង​រាវ​មិនល្អ​ណាមួយ​ឡើងជា​ក់​ជាពុំខាន​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​មិនត្រូវ​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​ពុំ​សូវ​ឆ្លើយតប​ប៉ុន្មាន​ឡើយ​។​ការប្រកប​ជំនួញ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​
បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ការប្រកប​ការងារ​មាន​ភាពរលូន​ពេលព្រឹក​តែ​ថ្ងៃ​បន្តិច​ចូរ​ប្រយ័ត្ន​បញ្ហា​ចូលមក​យាយី​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​មិន​គាប់ប្រសើរ​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ បើ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​កាន់តែ​ច្រើនឡើង​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ លោកអ្នក​ត្រូវ​រែកពន់​ផល​លំបាក​ច្រើន ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ណាស់ ហើយ​អ្នកខ្លះ​រក​គ្រាន់​ចិញ្ចឹម​ខ្លួនឯង​ក៏​សឹង​ថា​យ៉ាប់​ផង​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ការលេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​កើត​តែ​បញ្ហា​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ក្រុមមនុស្ស​អាច​កើតការ​ថ្នាំងថ្នាក់ និង បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​លោកអ្នក​ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ផ្លែផ្កា​ឆ្លើយតប​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើន ប៉ុន្តែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការរស់នៅ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ ហើយ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​គ្រួសារ​បន្តិច​កាន់តែ​ប្រសើរ​។​ចំពោះ​ការប្រកប​ការងារ​វិញ​មិនត្រូវ​មើលរំលង​ចៅហ្វាយនាយ​ឡើយ ត្រូវ​សម្តែង​ការ​រាក់ទាក់ និង​ជួយ​កិច្ចការ​ខ្លះ​នឹង​ជួយ​ឱ្យ​ជួប​បញ្ហា​ល្អ​នា​ថ្ងៃ​ខាងមុខ​ខ្លះ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​
​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស និង ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕