ដោយៈប.ខុន/ភ្នំពេញៈអគារសាលប្រជុំនៃស្នាក់ការគណបក្សប្រជាជនខេត្តព្រះសីហនុ ដែលទើបសង់រួចត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២២ នេះ។

ទីស្នាក់ការគណបក្សប្រជាជនខេត្តព្រះសីហនុមានទីតាំងស្ថិតនៅភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ លើផ្ទៃដីទំហំ១០.២៧៧ម៉ែត្រក្រឡា បាន ចាប់ផ្តើមធ្វើការសាងសង់នៅថ្ងៃទី២០ខែមីនាឆ្នាំ២០២២ដោយគណបក្សខេត្ត មានអគារសាលប្រជុំធំមួយខ្នងធ្វើអំពីបេតុងអាម៉េ មានទំហំ៣០ម៉ែត្រគុណ៤០ម៉ែត្រ ,ដំបូលប្រកស័ង្គសីជ័រ ដោយប្រើប្រាស់ជញ្ជាំងនិងពិដាន Echo Block បំពាក់សម្ភារនិងឧបករណ៍រួចរាល់ដូចជាម៉ាស៊ីនត្រជាក់ ប្រព័ន្ធ LED ប្រព័ន្ធសម្លេង Screen TV តុកៅអីគណៈអធិបតីនិងសមាជិក បានធ្វើឡូហ្គូស្លាកគណបក្សពីស្ពាន។ ជួសជុលកែលម្អសាលប្រជុំគណៈកម្មាធិការគណបក្ស សាងសង់បន្ទប់ទឹកបន្ថែម បន្ទប់ទឹកប្រុសស្រី រៀបចំសួនច្បារ ដាំដើមឈើ ផ្កា ផ្លូវបេតុងនិងចំណតរថយន្ត៕សរន