ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ប្រជាពលរដ្ឋនៅឃុំបុស្បូវ និងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ទទួលអំណោយស្បៀងអាហារ ពីអង្គការទស្សនៈពិភពលោក (World Vision) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ លោក នៅ ប៊ឹប មេឃុំបុស្បូវ លោក ផាន់ ចំរើន ប្រធានអង្គការទស្សនៈពិភពលោក ប្រចាំស្រុកព្រះនេត្រព្រះ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានសួរសុខទុក្ខ និងចែកស្បៀង ដល់គ្រួសារ ចំនួន ១៦០ គ្រួសារ ជម្រើសស្រង់មកពីក្នុងភូមិ ទាំង ១៧ នៃឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នៅរសៀលថ្ងៃដដែលនេះ លោក ខុង ប៊ុន មេឃុំឈ្នួរមានជ័យ លោក ផាន់ ចំរើន ប្រធានអង្គការទស្សនៈពិភពលោក ប្រចាំស្រុកព្រះនេត្រព្រះ ក្រុមអភិវឌ្ឍន៍យុវជន ឃុំឈ្នួរមានជ័យ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានធ្វើកម្មវីធីចែកស្បៀង ជាអំណោយ ដោយអង្គការទស្សនៈពិភពលោក ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៩០ គ្រួសារ ដែលជម្រើស ស្រង់ចេញពីភូមិទាំង ១២ ភូមិ នៃឃុំនេះ ។
អំណោយក្នុងមួយគ្រួសារ ទទួលបាន រួមមាន អង្ករ ២៥ គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ខ្លាញ់១លីត្រ មួយដប ។
ទាំងម្ចាស់ជំនួយ ទាំងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បានកត់សម្គាល់ពីការផ្តល់ជំនួយស្បៀង អាហារ ចំគោលដៅសមាសភាពពលរដ្ឋ ជួបការលំបាក និងទាន់ពេល ហើយសង្ឃឹមថា នឹងបានដោះស្រាយជីវភាព ក្នុងកាលៈទេសៈដ៏សំខាន់ ។
សូមបញ្ជាក់ថា ពលរដ្ឋដែលក្រីក្រ ឬលំបាកជីវភាព រាប់រយនាក់ទៀត នៅភូមិ ឃុំ ឯទៀត ក្នុងខេត្ត ក៏បាននឹងកំពុងទទួលស្បៀង ជាអំណោយរបស់អង្គការទស្សនៈពិភពលោក (World Vision) នេះដែរ៕/V