កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ៤ នាក់​, ជាសះស្បើយ ៣ នាក់​, ស្លាប់​ថ្មី គ្មាន

​ដោយ​:​ ទេព មង្គល / ភ្នំពេញ​: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បាន​ប្រកាសជូន​ព័ត៌មាន​ថា អ្នក​ឆ្លង​ជំងឺ កូ​វីដ​-១៩ ជា​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ៤ នាក់ (​លទ្ធផល​បញ្ជា​ក់ដោយ PCR), ជាសះស្បើយ ៣ នាក់ និង​អ្នកស្លាប់​ថ្មី គ្មាន​។ ក្នុងនេះ ករណី​ឆ្លង​សហគមន៍ ៤ នាក់ ជា​ករណី​សុំ​វិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ករណី​នាំចូល​ថ្មី​ពី ក្រៅប្រទេស គ្មាន​។

​គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ កម្ពុជា មាន​អ្នក​ឆ្លង​សរុប ១៣៨.០៦៣ នាក់ , អ្នកជា​សះស្បើយ ១៣៤.៩៧១ នាក់ និង​អ្នកស្លាប់ ៣.០៥៦ នាក់​ ។ ករណី​ឆ្លង​សហគមន៍​សរុប ១៦.២៤៤ នាក់ , ករណី​នាំចូល ពី​ក្រៅប្រទេស​សរុប ២១.២៣៥ នាក់​។

​សូម​រំលឹកថា បើ​គិត​ចាប់ ៖
-​ពីថ្ងៃ​ទី​៨ ខែឧសភា ដល់​ថ្ងៃទី​២៧ ខែមិថុនា គឺមាន​រយ​:​ពេល ៥១ ថ្ងៃ​ជាប់​គ្នា គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ -១៩ ថ្មី ។​
-​ពីថ្ងៃ​ទី ២០ ដល់​ថ្ងៃទី​២៦ តុលា គឺមាន​រយៈពេល ៧​ថ្ងៃ មិនមាន​អ្នក​ឆ្លង​ថ្មី​ទេ ។​
-​នៅ​ថ្ងៃទី​៣ វិច្ឆិកា គ្មាន​អ្នក​ឆ្លង​ថ្មី​ទេ ។
-នៅថ្ងៃទី៥ ដល់ ១២ វិច្ឆិកា (រយៈពេល ៨ថ្ងៃ) ឆ្លងថ្មី គ្មាន (​ចំនួនអ្នកឆ្លង ១.៧៣៦ ​នាក់ )​ និងជាសះស្បើយ គ្មាន  (ចំនួន ១.៧៣៧ នាក់ )  និងស្លាប់ គ្មាន ។
-នៅថ្ងៃទី១៣ ដល់ ២៦ វិច្ឆិកា ឆ្លងថ្មី ៦៧ នាក់​ (សរុប​ចំនួនអ្នកឆ្លង ១.៨០៣ ​នាក់ )​ និងជាសះស្បើយ ៣១ នាក់ (សរុបចំនួន ១.៧៦៨ នាក់  និងស្លាប់ គ្មាន ៕/V

​សូម​អាន​សេចក្ដី​ជូន​ព័ត៌មាន ដូច​មាន​ខាងក្រោមៈ​