ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ខ​

​ព្យញ្ជនៈ ទី ២ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​បំពង់ក ជា​ធនិត​-​អឃោសៈ​, ខាង សំ​. បា​. មាន​សំឡេង​ជា ក្ហៈ ។​

កិរិយាសព្ទ​

​ចម្អិនម្ហូប​ដែល​ហៅ ខ​
​ខត្រី​, ខសាច់ ។​

នាមសព្ទ​

​ត្រី ឬ សាច់​ដែល​ចម្អិន​ដោយមាន​គ្រឿង​ផ្សេងៗ លាយ​ផ្សំ​ផង​, ជា​ម្ហូប​មានទឹក​ទីទៃ​ពី​សម្ល​និង​ត្រី​ស្ងោរ​
​ត្រីខ​, ជ្រូក​ខ ។​

នាមសព្ទ​

​ឈ្មោះ​ដាវ​ដង​វែង មាន​ងៀង​នៅ​ខ្នង​
​ដា​វខ ។​

នាមសព្ទ​

​ប្រការ​, ចំពូក​, មាត្រា​, បទ​, ន័យ​, សេចក្តី​, ស្រង់ រួម​ចំនួន​ខ្លីៗ​
​ខ​១, ខ​២, ខ​៣ ។​

​ខណ្ឌសីមា​

(​ខាន់​-​ឌៈ​-​សី​ម៉ា​)

នាមសព្ទ​

( បា​. ) សីមា​តូច ។ ឈ្មោះ​ពទ្ធសីមា​តូច ដែល​ព្រះ​ភិក្ខុសង្ឃ​សន្មត ដោយ​ញត្តិទុតិយកម្ម​វាចា ផ្តាច់ចេញ​ចាក​មហា​សីមា ដើម្បី​ធ្វើ​សង្ឃកម្ម​ដោយ​ងាយ ( ព​. វិ​. ពុ​. ) ។​

​ឈ្មួយ​

នាមសព្ទ​

​អ្នក​ជួយ​, អ្នកធ្វើការ​ជា​ជំនួយ ( មិនសូវ​ប្រើ ) ។​

​ឈ្មៀត​

​កិរិយាសព្ទ​

​ជ្រៀត​, ជ្រែកចូល​ទៅក្នុង​ទី​ចង្អៀត​
​កណ្ដុរ​ឈ្មៀត​ចូល​តាម​ប្រហោង​ជញ្ជាំង​ផ្ទះ ។​

​ស្លាឈ្មោល​

​នាមសព្ទ​

​ឈ្មោះ​រុក្ខជាតិ​មួយ​ប្រភេទ ដើម​មូល​តូច សណ្ឋាន​ស្រដៀង​នឹង​ត្រថុក​តែ​សាច់​រឹង​ជាង ស្លឹក​វែងៗ​ជា​សំណុំ​កញ្ចុំ​តែ​ខាងលើ​, ​កាច់​ខ្នែង​ដាំ​ដុះ​, ​គេ​ច្រើន​ដាំ​ជាល​ម្អ ។​