Views: 75 Post navigation ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា អ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ៤ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៣ នាក់ និងអ្នកស្លាប់ថ្មី គ្មាន។ ក្នុងនេះ ករណីឆ្លងសហគមន៍ ៤ នាក់ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។ អភិបាលទីក្រុងគៀវ អតីតអ្នកប្រដាល់ វីតាលី គ្លីតស្កូ កាលពីថ្ងៃអាទិត្យបានប៉ះពាក្យសម្តីជាមួយប្រធានាធិបតីអ៊ុយក្រែនអំពីរបៀបជួយអ្នកស្រុកក្នុងពេលអត់ភ្លើងអគ្គិសនីប្រើចំពេលរុស្ស៊ីបន្តធ្វើ ការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ពន្ធទឹកភ្លើង។លោកគ្លីតស្កូ បាននិយាយថា«មណ្ឌលផ្តល់កំដៅ»៤៣០ត្រូវបានបង្កើតឡើងក្នុងទីក្រុងដើម្បីជួយប្រជាជនដោះស្រាយនឹងផលបង្កឡើងពីការវាយ ប្រហាររបស់រុស្ស៊ីលើស្ថានីយអគ្គិសនី និង១០០កន្លែងទៀតកំពុងត្រៀមទុកសំរាប់លក្ខខណ្ឌអាក្រក់ខ្លាំង តែលោកប្រធានាធិបតីហ្សេឡេនស្គីបាននិយាយកាលពីសប្តាហ៍មុនថាមានការត្អូញត្អែរជាច្រើន អំពីវិធានការដោះស្រាយអគ្គិសនីនៅក្នុងរដ្ឋធានី។