ឆ្នាំជូត
រាសីល្អជាមធ្យម។ដំណើរជីវិតក្នុងការរស់នៅរបស់លោកអ្នកពុំត្រូវនៅស្ងៀមឡើយ ពិសេសត្រូវធ្វើអ្វីថ្មីៗឬរកមធ្យោបាយដោះស្រាយជីវភាពគ្រួសារទើបមានការរីកចម្រើននាគ្រាខាងមុខ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានលំនឹងល្អ ហើយទោះប្រកបការងារឬបញ្ហាផ្ទាល់ខ្លួនមានសភាពស្ងប់ស្ងាត់ដែរ។សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមិនថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។
រីឯសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួននាំឱ្យកើតភាពរកាំចិត្តបន្តបន្ទាប់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ការរស់នៅថ្ងៃនេះបើមានបញ្ហាអ្វីមួយមិនល្អហើយ ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតពីព្រោះថាអាចនឹងមានរឿងរាវពុំល្អកើតឡើងមួយជាន់ថែមទៀត។ការប្រកបការងារលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងរាវជាប់កុនដល់អាត្មាខ្លួនវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទថែមទៀត។
រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ការរស់នៅជួបភាពតានតឹងផ្លូវចិត្តច្រើន ហើយការសង្ឃឺមលើអ្វីមួយក៏តែងខកបំណងខ្ពស់ជាងសព្វមួយដង។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានលំនឹងល្អ ហើយទោះប្រកបការងារឬបញ្ហាផ្ទាល់ខ្លួនមានសភាពស្ងប់ស្ងាត់ដែរ។សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមិនថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។
រីឯសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុស និងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួននាំឱ្យកើតភាពរកាំចិត្តបន្តបន្ទាប់៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរលូនល្អ ហើយចង់ធ្វើអ្វីនៅថ្ងៃនេះអាចចាប់ផ្តើមបានហើយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាគាប់ចិត្ត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬចុះកិច្ចសន្យាអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូររាល់ការចេញធ្វើជំនួញតូចធំឃើញថាមានការលូតលាស់ទៅមុខប្រសើរ ហើយបើលោកអ្នកចង់ពឹងពាក់នណារម្នាក់ក៏តែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានការចម្រើនលូតលាស់ និងស្រុះស្រួលគ្នាប្រពៃ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរីកលូតលាស់គ្រាន់គាប់ប្រសើរ ហើយបើចង់ពឹងពាក់នរណាម្នាក់ក៏តែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ក្រៅពីនេះការប្រកបការងារលោកអ្នកនៅមានរឿងរាវល្អៗគួរឱ្យសប្បាយចិត្តកើតឡើងផងដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពកាក់កបល្អហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគួរសមមួយចំនួនផង ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកថ្ងៃនេះត្រូវរក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវយករឿងអ្នកដទៃមកទុកក្នុងចិត្តច្រើនឡើយនាំតែកើតបញ្ហាសៅហ្មងប៉ុណ្ណោះ។នៅថ្ងៃនេះមិនថាបញ្ហាប្រាក់កាស និងការងារលោកអ្នកអាចប្រកបដោយជឿនលឿនទៅមុខសន្សឹមៗជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តីលោកអ្នកទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសារទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការអស់សង្ឃឹមព្រោះតែម្នាក់ៗគិតច្រើនតែម្នាក់ឯង៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកគប្បីប្រយ័ត្នប្រយែងបញ្ហារោគជំងឺបៀតបៀនយាយីដោយប្រការណាមួយកើតឡើង។ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើន ហើយទាល់តែចេះប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាស្នេហា ប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ ម្ល៉ោះហើយក្នុងរង្វង់គ្រួសារបើមានបញ្ហាអ្វីអាចធ្វើការដោះស្រាយបានផងដែរ។ការប្រកបការងារតែងចាប់ផ្តើមដ៏ល្អ និងទទួលផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកជួបលើកំណាត់ផ្លូវលំបាកបន្តិច ពិសេសងាយមានក្រុមមនុស្សតាមយាយីនិងប៉ងអាក្រក់ផង ។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិចចូរប្រយ័ត្នកើតជម្លោះវិវាទ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស ហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕
ឆ្នាំរកា
រាសីស្រុតចុះ។ទាំងស្ត្រីនៅថ្ងៃនេះលោកអ្នកអាចជួបប្រទះនូវរឿងរាវខ្វាយខ្វល់ និង ធ្វើអ្វីតែងមានបញ្ហាយាយីច្រើន។នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាមិនឆ្លើយតបដូចគាប់បំណងទេគឺតែងខកបំណងខ្លះៗនាំមិនសូវសុខស្រួលចិត្តឡើយ។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកត្រូវចេះគិតឱ្យវែងឆ្ងាយ ហើយកុំសម្លឹងឃើញតែផលប្រយោជន៍តិចតួចនៅថ្ងៃនេះ ហើយនាំជះផលអាក្រក់នាថ្ងៃខាងមុខ។ការប្រកបការងារនៅថ្ងៃនេះលោកអ្នកជួបបញ្ហានឿយណាយ និងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទេគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីសច្រើន។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕
ឆ្នាំកុរ
រាសីស្រុតចុះ។ការរស់នៅទាំងស្ត្រីបុរសបើលោកអ្នកមិនធ្វើអ្វីដែលធ្វេសប្រហែស ឬ មិនប្រមាថកិច្ចការចំពោះមុខនោះក៏ពុំមានបញ្ហាអាក្រក់កើតឡើងឡើយ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាត្រូវមកដេកសោកការនៅពេលក្រោយ។ដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕