ដេវីត បេ​ក​ឃេ​ម និង វី​ក​តូ​រៀ អបអរ​ខួបអាពាហ៍ពិពាហ៍​គម្រប់ ១៩ ឆ្នាំ ចំពេល​លេចឮ​ពាក្យ​ចចាមអារ៉ាម​លែងលះ

1098
ចែករម្លែក

​ដេវីត បេ​ក​ឃេ​ម និង វី​ក​តូ​រៀ បាន​រីករាយ​នឹង​អាហារ​ពេល​ល្ងាច​ដ៏​សំខាន់​មួយ នៅពេល​ពួកគេ​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​លើក​ទី ១៩ កាលពី​ល្ងាច​ថ្ងៃ​ពុធ​ទី​៤​កក្កដា​។​

​គូ​ស្វាមីភរិយា​នេះ​បាន​កោតសរសើរ​ដល់​គ្នា​ទៅវិញទៅមក​តាមរយៈ​ការចែករំលែក​រូបថត​ដូចគ្នា​នៅលើ​គណនី Instagram ផ្ទាល់ខ្លួន​របស់​ពួកគេ ខណៈពេលដែល​ពួកគេ​រីករាយ​នឹង​អាហារ​អាល់​ហ្វេ​ស្កូ (Al Fresco)​។​

​ជាមួយ​វី​ក​តូ​រៀ​ឈោងដៃចាប់​ដៃ​បេ​ក​ឃេ​ម​លើ​តុ​អាហារ​ជាមួយនឹង​ស្រា​មួយ​កែវ​កាន់​ក្នុង​ដៃ ប្តី​ប្រពន្ធ​នេះ​មើលទៅ​ដូចជា​ស្រឡាញ់គ្នា​ខ្លាំងណាស់ ពោលគឺ​ទើបតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អ្នក​ទាំង​២​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​លែងលះ​។

​អតីត​សមាជិក​ក្រុម​ចម្រៀង Spice Girl បានសរសេរថា “១៩ ឆ្នាំ​ហើយ​!!! អូន​ស្រឡាញ់​បង​ខ្លាំងណាស់​”​។​

​ទន្ទឹមនឹង​នោះដែរ ដេវីត​បាន​សរសេ​រវិ​ញ​ថា “១៩ ឆ្នាំ វ៉ា​វ​…​គ្រានេះ​កាលពី ១៩ ឆ្នាំមុន បង​ស្លៀកពាក់​ពី​ក្បាល​ដល់​ចុងជើង​ពណ៌​ស្វាយ​សុទ្ធ​… អបអរ​ខួបអាពាហ៍ពិពាហ៍​ដល់​ភរិយា​និង​ម្ដាយ​ដ៏​អស្ចារ្យ​បំផុតរ​បស់បង​…​ស្រឡាញ់​អូន​”៕ ដោយ៖ កញ្ញាដាលីស

បេ​ក​ឃេ​ម និង​វី​ក​តូ​រៀ អបអរ​ខួបអាពាហ៍ពិពាហ៍​កាលពី​ថ្ងៃ​ពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម