ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ។
គួរបញ្ជាក់ថា៖លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា បច្ចុប្បន្នជាអភិបាលរងរាជធានីភ្នំពេញ៕