ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្នុងរយៈពេលមួយខែ ពោលគឺ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ នេះ មានមន្រ្តីបានប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៦៨៣ នាក់ និងក្រៅពីនេះ មានពាក្យប្តឹងសរុបចំនួន ៣៦ បានចំណាត់ការ។ នេះបើតាមការឱ្យដឹង ពីសំណាក់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ។

គួរបញ្ជាក់ថា ការបញ្ចេញឱ្យដឹងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បែបនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំរបស់ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ។

បើយោងតាម លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ ក្នុងកិច្ចប្រជុំរបស់ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានឱ្យដឹងថាៈ ការងារប្រកាស ទ្រព្យសម្បត្តិ និងបំណុល ក្នុងខែវិច្ឆិកានេះ មានមន្ត្រី ៦៨៣ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះ មន្ត្រីទើបតែតែងតាំងថ្មី ដែលមានឋានៈ ជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៤៣២ នាក់ ក្នុងនេះ មានមន្ត្រី ២៥០ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយ ដោយមូលហេតុចូលនិវត្តន៍ -ចប់អាណត្តិ -លាឈប់ពីការងារ។ ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាស ទ្រពសម្បត្តិ និងបំណុល តាមតម្រូវការស៊ើបអង្កត ១ ករណី។

ប្រភពខាងលើនេះ បានបញ្ជាក់បន្ថែមថាៈ តាមសំណូមពរស៊ើបអង្កេត ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ បានសម្រេចឱ្យបើកស្រោមសំបុត្រ ពិនិត្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ១ ករណី។

អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់បន្ថែមថាៈ ក្នុងខែវិច្ឆិកានេះ មានពាក្យប្តឹង ចំនួន ៣៦ ពាក្យប្ដឹង ហើយពាក្យប្ដឹងទាំង ៣៦ នេះ រួមទាំងចំណាត់ការ នៃពាក្យប្ដឹង ក្នុងខែមុនៗ ដែលកំពុងមានចំណាត់ការ នាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ។ នាយកដ្ឋានស៊ើបអង្កេត និងចារកម្ម នាយកដ្ឋានអប់រំ បង្ការ ស្កាត់ បានដំណើរការ ស្រាវជ្រាវ ទាំងលើឯកសារ និងការចុះដល់មូលដ្ឋាន -ស្តាប់ការបំភ្លឺ ហើយទទួលបានលទ្ធផលៈ ពាក្យប្ដឹងមិនពាក់ព័ន្ធនឹងអំពើពុករលួយទេ មានចំនួន ៨ ពាក្យប្ដឹង។ ក្រៅពីនេះ ក៏បានជម្រាប ទៅម្ចាស់បណ្តឹងវិញ នូវលទ្ធផលនៃការស្រាវជ្រាវ របស់ អ.ប.ព. ឃើញថាមិន ដូច (មិនពិត) តាមអង្គហេតុដែលពាក្យប្ដឹង បានលើកទេ ចំនួន ១៥ ពាក្យប្ដឹង។ ពាក់ព័ន្ធនឹងពាក្យប្ដឹងចំនួន ១៤ អ.ប.ព, កំពុងទាក់ទងឱ្យសា្ថប័ន -សាម៉ីខ្លួនរង ការចោទប្រកាន់ឱ្យធ្វើការបំភ្លឺ និងបង្ហាញឯកសារ ភស្តុតាង នៃការបំភ្លឺរបស់ខ្លួន។ បុគ្គល ១២ នាក់ ដែល អ.ប.ព. បានអញ្ជើញឱ្យមកបំភ្លឺផ្ទាល់មាត់ នៅ អ.ប.ព. មាន។ មានពាក្យប្ដឹង ចំនួន ២ ដែល អ.ប.ព. បានធ្វើលិខិតអន្តរាគមន៍ ឱ្យពិនិត្យឡើងវិញនូវអង្គហេតុ និងការសម្រេច កន្លងមក – ពាក្យប្ដឹង ១ ករណី ត្រូវបាន អ.ប.ព ប្រយោជន៍ ដោយខុសច្បាប់។ កសាងសំណុំរឿងបញ្ជូនទៅ តុលាការ ពីបទកងយក៕ V / N