​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អនុវត្តន៍​តាម​បទបញ្ជា និង​ការណែនាំ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៦-២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ កម្លាំង​នគរបាល គ្រប់​អធិការដ្ឋាន​ក្រុង​-​ស្រុក ទាំង​៩ និង​កម្លាំង​នគរបាល ជំនាញ នៃ​ការិយាល័យ​នគរបាល អត្តសញ្ញាណ​កម្ម បន្ត​ង្កើ​នព​ន្លឿ​ន​សកម្មភាព នៃ​ការចុះ​ធ្វើ អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​គំរូ​ថ្មី ជូន​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន ឃុំ សង្កាត់ ។​

​មន្ត្រីនគរបាល​ជំនាញ បានឱ្យដឹងថាៈ គោលបំណង​នៃ​ការ​ព​ន្លឿ​ន ការផ្តល់សេវា ជូន​ពលរដ្ឋ តាម​មូលដ្ឋាន​នេះ គឺជា​សកម្មភាព​មួយ​ជំរុញ និង​រំលឹក​ដល់​ពលរដ្ឋ ដែល​ពេញវ័យ និង​ពលរដ្ឋ មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ហួស​សុពលភាព​។​

​ពលរដ្ឋ​ក្នុង​សមាសភាព​ខាងលើ ត្រូវ​ប្រញាប់​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី ដើម្បី​ងាយ​យក ឯកសារ​នេះ ទៅប្រើ​ប្រាស់ ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ពិសេស​ជាង​នេះ គឺ​ឲ្យ​ពលរដ្ឋ អាច​យកទៅ​ចុះឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ឆ្នាំ​២០២៣​ខាងមុខ បាន​ទាន់ពេលវេលា​៕/V​