ថ្លែងនៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានៃសប្តាហ៍ទី៤ ខែវិច្ឆិកា លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ថា ក្នុងនោះភ្ញៀវជាតិ ១៧៦.៤៨៣នាក់កើនឡើង១០,១៤ភាគរយនិងភ្ញៀវបរទេសសរុប៥.០៥៦នាក់ថយចុះ១,៩៤ភាគរយ។ចំណែកភ្ញៀវចូលតាមអាកាសយានដ្ឋានចំនួន ១៤ជើង ស្មើនឹងសប្តាហ៍មុន មានភ្ញៀវសរុប ៧១០នាក់ ថយចុះ ២,៣៤ភាគរយ ក្នុងនោះ ភ្ញៀវជាតិ ៣៦នាក់ថយចុះ ១៤,២៩ភាគរយ និងភ្ញៀវអន្តរជាតិ ៦៧៤នាក់ ថយចុះ ៧,៤១ភាគរយ៕