អ្នកជំនាញ​អចលវត្ថុ​ថា “​គ្មាន​សញ្ញា​ណា​ប៉ះពាល់​ដល់​តម្លៃ​ដី បើទោះបីជា​ការបោះឆ្នោត​ជិត​មកដល់​”

1198
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា (CVEA) បាន​បង្ហើប​ថា គ្មាន​សញ្ញា​ណាមួយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ និង​ស្ថានភាព​ដីធ្លី​នៅ​កម្ពុជា​នោះទេ បើទោះបីជា​ការបោះឆ្នោត​ជម្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ថ្មី ខិតជិត​មកដល់​ក៏ដោយ​។​

​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា (CVEA) បាន​បញ្ជាក់ថា ដរាបណា​ស្ថានភាព​សន្តិសុខ​ជាតិ និង​នយោបាយ​នៅ​កម្ពុជា​បន្ត​រក្សា​ថ​ស្ថាន​ភាពល្អ​នោះ វិស័យ​ដីធ្លី​គ្មាន​ថ្ងៃ​ជាប់គាំង​ឬ​ធ្លាក់ចុះ​ឡើយ មានតែ​បន្ដ​ឡើងថ្លៃ​ជា​រៀងរហូត​។ ចំពោះ​ព័ត៌មាន​ចាម​អារាម ឬ រឿង​បញ្ហាដីធ្លី​នឹង​ប្រែប្រួល​នោះ គ្មាន​ឡើយ​ហើយ​អ្វីដែល​ប្រជាពលរដ្ឋ​គិតគូរ​នោះ គឺ​ការផ្លាស់ប្ដូរ​របប​នយោបាយ ដែល​ធ្វើ​ឲ្យ​វិស័យនេះ​ជួប​បញ្ហា​ទៅវិញ​បាន​ត្រឹមត្រូវ​។​

​លោក​បណ្ឌិត​បានលើកឡើង​ក្នុង​វេទិកា​ស្ដីពី “​ការធ្វើ​អាជីវកម្ម​អចល​ទ្រព្យ ក្នុងប្រទេស​កម្ពុជា​ក្នុង​ថ្ងៃ​អនាគត​” កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​ថា ក្នុងប្រទេស​ដែល​រីកចម្រើន​មាន GDP (​ចំណូល​ប្រចាំឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់​) លើសពី​២​ម៉ឺន​ដុល្លារ​ឡើងទៅ មាន​ប្រជាជន​៩៥% បញ្ចប់​មហាវិទ្យាល័យ ចាត់ទុកថា​ជា​ប្រទេស​អភិវឌ្ឍន៍ ដែល​សេដ្ឋ​កិច្ចដឹកនាំ​នយោបាយ ហើយ​ក្នុងប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ជា ប្រទេស​ដែល​នយោបាយ ដឹកនាំ​សេដ្ឋកិច្ច ជា​ស្ដែង​ដូច​ក្នុងប្រទេស​កម្ពុជា ប្រសិនបើ​មានការ​ផ្លាស់ប្ដូរ​នយោបាយ ទើប​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​បារម្ភ តែ​ប្រទេស​កម្ពុជា​ជា​ប្រទេស ដែលមាន​ស្ថេរភាព​នយោបាយ​រឹងមាំ​ល្អ​។​

​លោក​បាន​បញ្ជាក់ថា ជាក់ស្ដែង​ដូច​ឆ្នាំនេះ ជា​នីតិកាល​ទី​៦ នៃ​ការបោះឆ្នោត តែ​គ្មាន​ចំណុច​ណាមួយ ដែល​គួរ​ឲ្យ​ព្រួយរ​ម្ភ​លើ​វិស័យ​អចលវត្ថុ​នោះឡើយ​។ លំនឹង​នយោបាយ​ល្អ​នេះហើយ ដែល​ធ្វើ​ឲ្យ​បរទេស​នាំគ្នា មក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា ព្រោះ​ប្រទេស​ណា ដែលមាន​លំនឹង​នយោបាយ​ល្អ នោះគេ​នឹង​មក​វិនិយោគ​ច្រើនឡើងៗ​។​

​សូម​រំលឹកថា កន្លងមកនេះ មាន​ព័ត៌មាន​និង​ការលើកឡើង​ច្រើន​ពាក់ព័ន្ធ នឹង​ការធ្លាក់ចុះ ឬ​ជាប់​គាំ​លើ​វិស័យ​ដីធ្លី ព្រោះថា ឆ្នាំនេះ​ជា​ឆ្នាំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ប៉ុន្តែ លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​ធ្លាប់​ប្រកាស​ម្តង​ហើយ​ថា រហូតមកដល់​ពេលនេះ មិនមាន​សញ្ញា​ណាមួយ​បង្ហាញ​ពី ការប្រែប្រួល​ទៅលើ​តម្លៃ នៃ​អចលវត្ថុ​នោះឡើយ ទោះបី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ត្រៀម​ជិត​មកដល់​នាពេល​ខាងមុខនេះ​ក៏ដោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម