​ ​សមត្ថកិច្ច​ចាប់​ឃាតក​ដែល​រំលោភ​សម្លាប់​នារី​វ័យក្មេង​ក្នុងស្រុក​ម៉ាឡៃ​បាន​ហើយ​

1112
ចែករម្លែក

(​បន្ទាយមានជ័យ​)៖​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានបញ្ជាក់​ឲ្យ​ដឹងថា​សមត្ថកិច្ច​ចាប់​ឃាតក​ដែល​រំលោភ​សម្លាប់​នារី​វ័យក្មេង​នៅ​កណ្តាល​វាលស្រែ​ក្នុងស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​បាន​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម បាន​បន្តថា ជនសង្ស័យ​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅក្នុង​ក្រុង​សេរី​សោ​ភ័​ណ្ឌ បន្ទាប់ពី​រូបគេ​ធ្វើដំណើរ​មកពី​ស្រុក​អូរជ្រៅ ហើយ​នៅពេលនេះ សមត្ថកិច្ច​កំពុង​នាំខ្លួន​ជនសង្ស័យ យកទៅ​សួរ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​នីតិវិធី​ចាត់ការ​តាមច្បាប់​។​

​គួរ​បញ្ជាក់ថា នារី​វ័យក្មេង​អាយុ​១៨​ឆ្នាំ​ម្នាក់ ត្រូវបាន​ជនល្មើស​រំលោភ​រួច​សម្លាប់ចោល កណ្តាល​វាលស្រែ នៅក្នុង​ភូមិ​ល័​ង្គ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧​។​បន្ទាប់ពី​ទទួលបាន​ការរាយការណ៍​ពី​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ភស្តុតាង តាម​ចាប់​ជនល្មើស​មក​កាត់ទោស​តាមច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​ចាប់​ឃាតក​ដែល​រំលោភ​សម្លាប់​នារី​វ័យក្មេង​ក្នុងស្រុក​ម៉ាឡៃ​បាន​ហើយ។(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម