ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ លោកស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Lin Ruihua តំណាងស្ថានទូតចិន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន នៅសួនច្បារព្រះនាង ប្រាជ្ញាបារមី ក្នុងខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ក្នុងពិធីបញ្ចុះបឋមសិលា តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន នេះ ក៏មានការអញ្ជើញ ចូលរួមពីលោក Huang Cheng ប្រធានក្រុមការងារគ្រប់គ្រងមូលនិធិ កិច្ចសហប្រតិបត្តិការ អាស៊ាន-ចិន តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងរដ្ឋបាលរាជធានីភ្នំពេញ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងសមាជិក សមាជិកានៃអង្គពិធីជាច្រើនរូប៕ V / N