ដោយៈ ជា សីហៈ/ភ្នំពេញៈ សហគមន៍វត្តស្វាយអណ្តែតថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២បានប្រារព្ធខួប៤ឆ្នាំរបស់ ល្ខោនខោល វត្តស្វាយអណ្តែត ជាតំណាងល្ខោនខោលទូទាំងប្រទេស ដែលបានចុះក្នុង “បញ្ជីបេតិកភណ្ឌវប្បធម៌អរូបី “ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រសួងវប្បធម៌បានអះអាងថា កម្មវិធីនោះរៀបចំនៅវត្តស្វាយអណ្តែត ភូមិតាស្គរ ឃុំសារិកាកែវ និងភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ ចូលរួមជាអធិបតីក្នុងពិធីនោះមានលោក សាន ផល្លា អគ្គនាយករងបច្ចេកទេសវប្បធម៌ តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក កន សុខកាយ អភិបាលស្រុកល្វាឯម ខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរ លោក សាន ផល្លា ក៏បាននាំយកថវិការបស់លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមួយចំនួនជូនដល់ក្រុមល្ខោនខោលវត្តស្វាយអណ្ដែត ផងដែរ៕