ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អង្គការសុខភាពពិភពលោក (WHO)បានប្រកាសកាលពីថ្ងៃចន្ទទី២៨វិច្ឆិកាថា ជំងឺអុតស្វា (Monkeypox) នឹងត្រូវប្តូរឈ្មោះទៅជា អុតអឹម (mpox) ជាភាសាអង់គ្លេស ក្នុងគោលបំណងដើម្បីបញ្ចៀសការមាក់ងាយដែលកើតចេញពីឈ្មោះដែលមានស្រាប់នេះ។
វាបានទទួលឈ្មោះនេះដោយសារតែជំងឺនេះត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅក្នុងសត្វស្វាដែលគេរក្សាទុកសម្រាប់ការស្រាវជ្រាវនៅប្រទេសដាណឺម៉ាកក្នុងឆ្នាំ ១៩៥៨ប៉ុន្តែជំងឺនេះត្រូវបានរកឃើញនៅក្នុងសត្វផ្សេងៗផងដែរ ហើយជាញឹកញាប់បំផុតគឺនៅក្នុងចំណោមពពួកសត្វកកេរ។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីមានការពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយអ្នកជំនាញពិភពលោក WHOនឹងចាប់ផ្តើមប្រើពាក្យថ្មី គឺ mpoxដែលជាពាក្យមានន័យដូចគ្នានឹងពាក្យ Monkeypox (ជំងឺអុតស្វា)។ ឈ្មោះទាំងពីរនឹងត្រូវប្រើក្នុងពេលដំណាលគ្នាសម្រាប់រយៈពេលមួយឆ្នាំ នៅពេលដែលឈ្មោះ “ជំងឺស្វាយ”ត្រូវលុបបំបាត់ចោល។
“WHO នឹងទទួលយកពាក្យ mpox នៅក្នុងការធ្វើទំនាក់ទំនងរបស់ខ្លួន ហើយលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យអនុវត្តតាមអនុសាសន៍ទាំងនេះដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាបន្តនៃឈ្មោះបច្ចុប្បន្ន និង ការសម្របយកឈ្មោះថ្មីនេះ”។
ជំងឺនេះត្រូវបានរកឃើញជាលើកដំបូងលើមនុស្សក្នុងឆ្នាំ ១៩៧០ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយការរីករាលដាលក្នុងចំណោមមនុស្សចាប់តាំងពីពេលនោះមកគឺមានត្រឹមតែក្នុងចំណោមប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាល ជាកន្លែងដែលជំងឺនេះបានឈានដល់ទីបញ្ចប់។
ប៉ុន្តែក្នុងខែឧសភា ករណីនៃជំងឺនេះ ដែលបណ្តាលឱ្យក្តៅខ្លួន ឈឺសាច់ដុំ និងដំបៅស្បែកដូចរលាកទឹកក្តៅ បានចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ដែលភាគច្រើនគឺក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស។
ករណីចំនួន ៨១.១០៧ និង ករណីស្លាប់ ៥៥ នាក់ ត្រូវបានរាយការណ៍ជូន WHO ក្នុងឆ្នាំ២០២២ ពី១១០ប្រទេស៕