ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ ដោយទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីសំណាក់អតិថិជន ភោជនីយដ្ឋាន V-Friend ដែលមានពីរសាខា រួចហើយនោះ បានពង្រីកហាងថ្មីដែលជាសាខាទី៣ របស់ខ្លួនបន្ថែមទៀត នៅម្តុំបឹងកក់ ដែលមានទីតាំងស្ថិតនៅលើផ្សារពាណិជ្ចកម្ម View Park Mall ជាន់ទី៣ កាលពីយប់ថ្ងៃច័ន្ទ ទី២៨ វិច្ឆិកា ២០២២ ក្រោមវត្តមានរបស់ភ្ញៀវកិត្តិយសជាច្រើននាក់ និងតារាសិល្បៈជាច្រើនដួងផងដែរ។


ហាង V-Friend ថ្មីដែលលោកទើបតែបើកសម្ភោធដំណើរការនេះគឺជាសាខាដំបូងបង្អស់ដែលត្រូវបានជ្រើសរើសបើកជាលក្ខណៈលើអាកាស មានទីតាំងស្ថិតនៅលើផ្សាពាណិជ្ជកម្ម View Park Mall ជាន់ទី៣ ក្នុងតំបន់បឹងកក់ដែលជាទីតាំងអំណោយផលមួយកំពុងតែទទួលបានការចាប់អារម្មណ៍ និង សម្បូរភ្ញៀវទៅលេងកំសាន្ត ចំកណ្ដាលក្រុងភ្នំពេញ។
ចំពោះបរិយាកាសក្នុងហាងទាំងមូលគឺមានភាពស្រស់ស្រាយប្លែកភ្នែកដែលអាចឱ្យភ្ញៀវញាំអាហារបណ្ដើរសម្លឹងមើលទេសភាពក្រុងភ្នំពេញពីលើអាកាសបានយ៉ាងត្រជាក់ភ្នែកជាមួយនឹងខ្យល់បរិសុទ្ធ។
មិនតែប៉ុណ្ណោះសាខាថ្មីនេះក៏មានបែងចែកដាច់ដោយឡែកនូវទីតាំងសម្រាប់ភ្ញៀវកក់តុរៀបចំកម្មវិធីផ្សេងៗលក្ខណៈ private ងាយស្រួលមិនឡូកឡំ និង ប៉ះពាល់ដល់អតិជនដែលមកពិសារនៅក្នុងហាង ហើយចំពោះចំណតយាន្តយន្តក៏ធំទូលាយដែលជាកត្តាចម្បងមួយធ្វើឱ្យលោកមកពង្រីកសាខានៅម្ដុំបឹងកក់នេះ ខណៈដើមទុនចាយនៅក្នុងហាងថ្មីនេះក៏ក្រាស់ក្រែលផងដែរ។ ចាត់ទុកថានេះគឺជាជោគជ័យមួយដ៏គួរឱ្យសរសើរក្រោយភោជនីយដ្ឋានហាងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន និង មិត្តៗសិល្បៈករ។
លោក ចេង វណ្ណា ម្ចាស់ហាង V-Friend បានថ្លែងថា នេះជាជោគជ័យថ្មី ក្នុងការជ្រើសរើស ទីកន្លែងដែលមានបរិយាកាសល្អ សម្រាប់អតិថិជនរបស់លោក ដែលតែងតែគាំទ្រ នូវរសជាតិ អារហារ និងសេវាកម្មរបស់ V-Friend កន្លងមក សូមបន្តការគាំទ្រ នូវរសជាតិអាហារ ពេលល្ងាច និងស្តាប់ភ្លេង នៅV-Friend Sky bar ជាបន្តទៀតព្រោះ។ លោកក៏បានថ្លៃងអំណរគុណ និងជូនពរដល់អតិថិជន ទាំងអស់ សូមប្រកបដោយសេចក្តីសុខសេចក្តីចម្រើនជារៀងរហូត៕ N