ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្ត ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយការងារ អត្តសញ្ញាណកម្ម នៅស្នងការដ្ឋាននគរបាលខេត្ត ។

នៅចំពោះមុខលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយ នាយរង ការិយាល័យ ជំនាញទាំង ៣១ លោកអធិការក្រុង-ស្រុក ទាំង៩ មេបញ្ជាការវរៈទាំង៤ និងនាយប៉ុស្តិ៍ទាំង ៦៧ នៅទូទាំងខេត្តនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អស់លោក លោកស្រី គ្រប់ផ្នែកពាក់ព័ន្ធ ដែលបំពេញការងារ បានលទ្ធផលល្អគួជាទីមោទន:។

ទន្ទឹមគ្នានោះ លោកក៏បានដាក់ចេញផែនការ និងជំរុញដល់កម្លាំងនគរបាល គ្រប់ផែនជំនាញ និងអង្គភាពពាក់ព័ន្ធ មានដូចជា -ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង និងវិន័យ ០០៦ -ពង្រឹងការងារបង្ក្រាបបទល្មើសព្រហ្មទ័ណ្ឌ ពិសេសការអនុវត្តន៍នីតិវិធី -ពង្រឹងការទប់ស្កាត់ បទល្មើសគ្រឿងញៀន -ពង្រឹងលើការងារសន្តិសុខ និងបទល្មើសបច្ចេកវិទ្យា។ -ត្រូវពន្លឿការផ្តល់ សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ពលរដ្ឋគ្រប់អាយុ និងពលរដ្ឋ ហួសសុពលភាព ឲ្យបានទាន់ពេលវេលា ដើម្បីពួកគាត់ អាចយកទៅប្រើប្រាស់ និងយកចុះឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០២៣ បានទាន់ពេលវេលា៕/V