​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​វិច្ឆិកា​ថា​ចិន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការធ្វើការ​ជាមួយ​រុស្ស៊ី​ដើម្បី​បង្កើត​ភាព​ជា​ដៃគូ​កាន់​​តែ​ជិត​ស្និទ្ធ​នៅក្នុង​កិច្ចសហប្រតិបត្តិកា​រថា​ម​ពល​។​

​លោក​ស៊ី​បាន​និយាយ​នៅក្នុង​លិខិត​អបអរសាទរ​មួយ​ផ្ញើ​ទៅកាន់​វេទិកា​ធុរកិច្ច​ថាមពល​ចិន​-​រុស្ស៊ី​លើក​ទី​៤​ថា​កិច្ចសហប្រតិបត្តិកា​រថា​ម​ពល​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​​រវាង​ចិន​និង​រុស្ស៊ី ហើយក៏​ជា​កម្លាំង​វិជ្ជមាន​សម្រាប់​ការរក្សាសន្តិសុខ​ថាមពល​ពិភពលោក​ផងដែរ​។​

​ប្រឈម​មុខ​នឹង​ហានិភ័យ​និង​បញ្ហា​ប្រឈម​ពី​ខាងក្រៅ ប្រទេស​ទាំង​ពីរ​បាន​ពង្រឹង​ទំនាក់ទំនង​និង​ការសម្របសម្រួល និង​ជំរុញ​គម្រោង​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​ដែល​បាន​បង្ហាញ​ឱ្យឃើញ​ពី​ភាព​​ធន់​រឹងមាំ​នៃ​កិច្ចសហប្រតិបត្តិកា​រថា​ម​ពល​ចិន​-​រុស្ស៊ី និង​ការរំពឹងទុក​យ៉ាង​ទូលំទូលាយ​នៃ​ភាព​ជា​ដៃគូ​សហការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​-​រុស្សី​ក្នុង​យុគសម័យ​ថ្មី​។​

​លោក​ស៊ី​ក៏​បាន​និយាយ​ផងដែរ​ថា ភាគី​ចិន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការសហការ​ជាមួយ​រុស្ស៊ី​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ថាមពល​ស្អាត​និង​បៃតង​ព្រមទាំង​ការពារ​សន្តិសុខ​ថាមពល​អន្តរជាតិ​និង​ស្ថិរភាព​នៃ​ខ្សែ​​សង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម ដោយហេតុ​នេះ​បាន​រួមចំណែក​ថ្មី​ដល់​ការអភិវឌ្ឍ​ទីផ្សារ​ថាមពល​ពិភពលោក​យូរអង្វែង មាន​សុខភាព​ល្អ និង​មាន​និរន្តរភាព​។​

​កាលពី​ថ្ងៃ​អង្គារ​ផងដែរ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ញើលិខិត​អបអរសាទរ​ទៅកាន់​វេទិកា​អាជីវកម្ម​ថាមពល​៕

​លោក​ស៊ី​និង​លោកពូ​ទីន​ជួបគ្នា​នា​ពេលកន្លងមក​